[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០២ករណីបន្ថែមទៀតហើយ
ក្រសួងសុខាភិបាល បានប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ខណ:មានករណីជាសះស្បើយចំនួន ០២ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយវីរុសកូវីដ-១៩សរុបមានចំនួន ៣៧៦នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានករណីអ្នកជាសះស្បើយ ០២ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកសះស្បើយវីរុសកូវីដ-១៩សរុបមានចំនួន ៣៧៦នាក់នៃអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៩២នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ:
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៧នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០៨នាក់
គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៦នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៣៩២ករណី ខណ:មានអ្នកជំងឺ ៣៧៦នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល