ចិនព្រមានប្រទេសជាសមាជិកអាស៊ាន កុំគាំទ្រអាមេរិកក្នុងបញ្ហាសមុទ្រចិនខាងត្បូង
ប៉េកាំង៖ ប្រទេសចិនកំពុងដាក់សម្ពាធលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មុនពេលមានកិច្ចពិភាក្សាសំខាន់ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ដោយព្រមានពួកគេឲ្យប្រឆាំងនឹងទង្វើរបស់អាមេរិកនៅក្នុងតំបន់ដែលកំពុងមានជម្លោះ។
លោក លូ ចាវហ៊ុយ (Luo Zhaohui) អនុរដ្ឋមន្ត្រីការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី បាននិយាយថា អាមេរិកបង្ករឿងជាបន្តបន្ទាប់ ហើយទង្វើទាំងនេះជាចេតនាបង្កសង្រ្គាមត្រជាក់របស់ទីក្រុងវ៉ាស៊ីនតោន។
មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា ចិនមិនមែនជាអ្នកបង្ករឿងឡើយ តែចិនក៏មិនខ្លាចក្នុងការប្រឈមនឹងការបង្ករឿងទាំងនោះដែរ៕
ប្រភព៖ South China Morning Post, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ