អង្គការសហប្រជាជាតិអំពាវនាវឲ្យប្រទេសអាមេនី និងប្រទេសអាហ្សេបៃហ្សង់បង្កើតបទឈប់បាញ់ជាបន្ទាន់

UN៖ អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទើរេស (Antonio Guterres) អំពាវនាវឲ្យមេដឹកនាំប្រទេសអាមេនី និងមេដឹកនាំប្រទេសអាហ្សេបៃហ្សង់បោះជំហានទៅរកការបង្កើតបទឈប់បាញ់មួយដើម្បីបញ្ចប់ជម្លោះមួយថ្មីៗ។

 
អង្គការសហប្រជាជាតិអំពាវនាវឲ្យប្រទេសអាមេនី និងប្រទេសអាហ្សេបៃហ្សង់បង្កើតបទឈប់បាញ់ជាបន្ទាន់

លោក អាន់តូនីញ៉ូ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដែលកំពុងកើតឡើងនៅក្នុងតំបន់ដែលធ្លាប់មានជម្លោះ។ លោកបានជំរុញឲ្យមេដឹកនាំរបស់ប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបង្កើតបទឈប់បាញ់ និងបន្តចរចាដើម្បីជៀសវាងភាពវឹកវរនៅក្នុងតំបន់។

សូមរម្លឹកផងដែរថា កងទ័ពអាមេនី និងអាហ្សេបៃហ្សង់ នៅតែបន្តបាញ់ផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នានៅថ្ងៃច័ន្ទសប្តាហ៍នេះ ទោះបីជាមានការអំពាវនាវឲ្យបញ្ឈប់សកម្មភាពពីសហគមន៍អន្តរជាតិក៏ដោយ
ហើយការបាញ់ប្រហារបានបណ្តាលឲ្យកងទ័ពយ៉ាងតិចជាង២០នាក់ និងជនស៊ីវិលជាង១០០ នាក់ បានស្លាប់ និងបង្កការព្រួយបារម្ភដល់បណ្តាប្រទេសជាច្រើនផងដែរ៕

ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ