សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ចំណុច ដល់ក្រសួងមហាផ្ទៃ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ ៦ចំណុច សំខាន់ៗ ដល់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រួមមាន៖

 
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ចំណុច ដល់ក្រសួងមហាផ្ទៃ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ ៦ចំណុច សំខាន់ៗ ដល់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រួមមាន៖
១ ពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ត្រូវពង្រឹងនូវសីលធម៌ សមត្ថភាព ពង្រឹងការវាយតម្លៃទាំងស៊ីវិល និងនគរបាលបានច្បាស់លាស់ពិសេសពិនិត្យមើលនៅក្នុងការតែងតាំងមន្រ្តីសុំពិនិត្យ មើលឲ្យច្បាស់ត្រូវដើម្បីធានាថា អ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានប្រវត្តិល្អ និងសមត្ថភាព។
២ ពង្រឹងភាពស្អាតស្អំជាពិសេសត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ ស្កាត់ភាពអសកម្មនានាពិសេសការប្រើអំណាចខុសច្បាប់ ត្រូវចាត់វិធាន ការតឹងរឹងប្រសិនជាមានករណីណាមួយកើតឡើង។ 
៣ ត្រូវធ្វើវាចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈរបស់ខ្លួនដើម្បីធានាថាគ្មាននីតិវិធីណាមួយដែលបង្កការលំបាក ដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋឡើយ។
៤ ពង្រឹងយន្តកាច្រកចេញចូលតែមួយ យកចិត្តទុកដាក់រៀបចំសេវាសាធារណៈ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដូចជាថ្នាលបច្ចេកវិទ្យា ដោយផ្ដល់អាទិភាពដល់សេវាសាធារណៈណាដែលប្រជាពលរដ្ឋត្រូវការចាំបាច់ញឹកញា ប់ដូចជាលិខិតអត្រានុកូលដ្ឋាន និងការស្នើសុំលិខិតធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម។
៥ ត្រូវធ្វើការជាមួយនឹងក្រសួងពាក់មព័ន្ធ ដើម្បីធានានៃការវិភាជធនធានទៅថ្នាក់ក្រោមជាតិដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្មដោយជោគជ័យ។ 
៦ ត្រូវពង្រឹងការតាមដាន និងត្រួតពិនិត្យ និងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញ ហើយថ្នាក់ក្រោមជាតិអនុ វត្តដើម្បីផ្សារភ្ជាប់គោលនយោបាយទៅអនុវត្តជាក់ស្ដែង ដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់៕  

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយ​៖ ស៊ីម កែវ