[វីដេអូ] Ep.58 ប្រធានបទ៖ ជំងឺឆ្អឹងស្ពោត និងឆ្អឹងពុកចំពោះស្ត្រីដែលអស់រដូវ
តើកត្តាប្រឈមនៃការពុកឆ្អឹងចំពោះស្រ្តីអស់រដូវមានដំណើរការដូចម៉េ្តចខ្លះ? ហើយវិធីសាស្រ្តក្នុងការវាស់កំហាប់ឆ្អឹងបែបណាត្រូវធ្វើបែបណា?
កតា្តប្រឈមនៃស្រ្តីអស់រដូវ
ជាទូទៅសំរាប់ស្រ្តីក្រោយពេលអស់រដូវ លក្ខណ:ដំបូងនៃវដ្តរដូវរបស់ស្រ្តីដែលទាមទារឲ្យស្រ្តីគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្អឹងស្ពោត ឬវិបាកនៃសរសៃឈាមបេះដូង។ ចំពោះបញ្ហាឆ្អឹងពុកក្នុងដំណាក់កាលដំបូងនៃឆ្នាំទី 1បន្ទាប់ពីអស់រដូវគឺឃើញថាមានការកើតឡើងការបាត់បង់កំហាប់របស់ឆ្អឹងមានការកើនឡើងឆាប់រហ័សផងដែរ។ដូចនេះស្រ្តីគ្រប់រូបគួរប្រុងប្រយ័ត្នខ្ពស់រាល់ពេលដែលធ្វើចលនា។
វិធីសាស្រ្តវាស់កំហាប់ឆ្អឹង
សំរាប់ការវាស់អំពីកំហាប់ឆ្អឹងគួរតែចាប់ផ្តើមនៅអាយុ 45ឆ្នាំឡើងទៅ ហើយគួរទៅពិនិត្យសុខភាពជារៀងរាល់ឆ្នាំ។ សំរាប់ការវាស់កំហាប់ឆ្អឹង គឺគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនទំនើបៗសំរាប់វាស់កំហាស់ឆ្អឹងអ្នកជំងឺ។
របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ
យ៉ាងណាមិញចំពោះអាហារដែលជួយបំប៉នដល់ឆ្អឹងឲ្យមានកំហាប់ខ្ពស់នោះមានដូចជា៖
- អាហារដែលសំបូរទៅដោយជាតិកាល់ស្យូម
- អាហារសំបូរទៅដោយជាតិវីតាមីន D
- ទឹកដោះគោ បន្លែ ត្រី សាច់
- រឺក៏គ្រាប់ថ្នាំជំនួយតែម្តង
- ធ្វើលំហាត់ប្រាណ។
សារដ៏មានសារ:ប្រយោជន៍
ដើម្បីជៀសផុតអំពីជំងឺឆ្អឹងស្ពោត ឆ្អឹងពុក ឬបាក់ផងនោះ។ ស្ត្រីដែលមានអាយុចាប់ពី 45ឆ្នាំឡើងគួរតែមកពិនិត្យសុខភាពជា ដើម្បីឲ្យគ្រូពេទ្យធ្វើការថ្លឹងនូវកំហាប់ឆ្អឹងឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។ ដោយឡែកមួយវិញទៀត អ្នកគួរតែដឹងអំពីអាហារមួយចំនួនដែលអាចផ្តល់នូវសារ:ប្រយោជន៍ដល់ឆ្អឹង។ ការទទួលទានរបបអាហារត្រឹមត្រូវក៏មានសារ:សំខាន់ដែលសំរាប់ឆ្អឹង ការរស់នៅដោយមានផាសុខភាព និងការហាត់ប្រាណទៀងទាត់ជាប្រចាំ៕
សូមទស្សនាវីដេអូខាងក្រោម: