[វីដេអូ] Ep 83​​ ប្រធានបទ៖ ការផ្សំថ្នាំលេបដោយខ្លួនឯង

ថ្នាំគឺជាសារធាតុដែលផ្សំឡើងសម្រាប់ឲ្យអ្នកជំងឺលេប ចាក់ ឬក៏លាប ដើម្បីឆ្លើយតបជាមួយនឹងជំងឺទៅតាមបច្ចេកទេសនៃវិទ្យាសាស្រ្ត។

 
[វីដេអូ] Ep 83​​ ប្រធានបទ៖ ការផ្សំថ្នាំលេបដោយខ្លួនឯង

+កត្តាបង្ក

នៅពេលដែលអ្នកជំងឺគាត់ឈឺ គាត់ប្រើប្រាស់ថ្នាំដោយមិនមានការណែនាំត្រឹមត្រូវ នឹងបង្កឲ្យមានផលប៉ះពាល់ដល់ខ្លួនអ្នកជំងឺ ម្យ៉ាងទៀតអាចប៉ះពាល់ដល់មនុស្សសជាតិ។ ចំពោះករណីដែលប៉ះពាល់ដល់ខ្លួនអ្នកជំងឺ គឺគាត់អាចញុំាថ្នាំទៅអត់មានប្រសិទ្ធភាពដោយសារតែពេលខ្លះឈឺរួចទៅផ្សំថ្នាំផ្តេសផ្តាសដោយមិនបានដឹងថាខ្លួនឈឺអ្វីឲ្យប្រាកដ។​ វាជាហេតុធ្វើឲ្យយើងខាតទាំងពេលវេលា ទាំងថវិការ និងអាចប៉ះពាល់ដល់សុខភាព។

+កត្តាប្រឈម

ចំពោះការលេបថ្នាំដោយពុំបានត្រឹមត្រូវអាចធ្វើឲ្យប៉ះពាល់ទៅដល់ក្រលៀន ឬ ថ្លើមផងដែរ។

តើក្រលៀនរបស់ខ្ញុំកំពុងតែមានបញ្ហាឬ? - សុខក្រម

+ វិធីព្យាបាល

កម្រិតនៃការប្រើប្រាស់ថ្នាំ បើសិនជាប្រើប្រាស់អត់គ្រប់កម្រិតវាក៏អត់ជា ហើយបើប្រើប្រាស់លើសកម្រិតវាក៏បង្កជាបញ្ហា។ដើម្បីជៀសវាងកុំអោយមានបញ្ហា អ្នកជំងឺគួរប្រើប្រាស់ឲ្យត្រូវជាមួយជំងឺនិងតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវមុនធ្វើការទិញថ្នាំ។

ជាចុងក្រោយសូមអោយបងប្អូនមានការយល់ដឹងនិងប្រុងប្រយ័ត្នខ្ពស់​ កុំជឿតាមការផ្សព្វផ្សាយដោយមិនមានព័ត៌មានច្បាស់ ចំពោះការប្រើប្រាស់ថ្នាំជៀសវាងផលវិបាកប្រើប្រាស់ថ្នាំលើសកម្រិតឈានទៅដល់ខូចសរីរាង្គណាមួយជាយថាហេតុ៕

សូមទស្សនាវីដេអូខាងក្រោម៖