ចិនទំនងជាមានមីស៊ីលប្រឆាំងរ៉ាដា ដែលអាចកម្ទេចប្រព័ន្ធការពារផ្លូវអាកាសរបស់សត្រូវ
ប៉េកាំង៖ នៅក្នុងប្រទេសចិនកាលពីថ្មីៗនេះ ត្រូវបានគេឃើញបង្ហោះរូបភាពជាច្រើនលើបណ្តាញសង្គម ដែលធ្វើឲ្យគេកត់សម្គាល់ និងជឿជាក់ថា យោធាចិនអាចនឹងមានមីស៊ីលប្រឆាំងរ៉ាដាស៊េរីទំនើបចុង ក្រោយបំផុត ដែលមានសមត្ថភាពអាចបង្រ្កាបការការពារផ្លូវអាកាសរបស់ខ្មាំងសត្រូវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមវីដេអូថ្មីមួយរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានបង្ហាញឲ្យឃើញពីមីស៊ីលស៊េរីចុងក្រោយ ដែលបំពាក់ខាងក្រោមស្លាបយន្តហោះចម្បាំងប្រភេទ J-11 BS ប៉ុន្តែគេមិនទាន់កំណត់បានពី ប្រភេទមីស៊ីលនៅឡើយទេ។
យ៉ាងណាមិញ អ្នកជំនាញខាងអាកាសចរណ៍អាឡឺម៉ង់មួយរូបបាននិយាយថា វាគឺជាប្រភេទមីស៊ីលប្រឆាំងរ៉ាដា និងអាចកម្ទេចប្រព័ន្ធការពារនៅលើដែនអាកាសរបស់សត្រូវ៕
ប្រភព៖ Sputnik