[វីដេអូ] មូលហេតុ ៥យ៉ាងដែលអ្នកគួរឈប់ប្រើទូរស័ព្ទនៅពេលយប់
ជាការពិតណាស់ការប្រើប្រាស់ដៃគឺពិតជាមានសារ:ប្រយោជន៍ណាស់សំរាប់មនុស្សនាពេលបច្ចុប្បន្នក្នុងការប្រាស្រ័យទាក់ទងគ្នា ការកំសាន្ត ការសិក្សាស្រាវជ្រាវជាដើម។ប៉ុន្តែការប្រើប្រាស់ទូរស័ព្ទក៏ត្រូវមានកំណត់ដែរ ដូចនេះសូមពិចារណាពីហេតុផលទាំងនេះដែលអ្នកគួរតែទុកទូរស័ព្ទរបស់អ្នកនៅកន្លែងផ្សេងទៀតមុនពេលចូលគេង
- ប៉ះពាល់ដល់រយៈពេលគេង
មានន័យថាពន្លឺពណ៌ខៀវបញ្ចេញដោយទូរស័ព្ទ ប៉ះពាល់ដល់ការផលិតជាតិមេឡានីន។
មេឡានីន គឺជាអរម៉ូនម្យ៉ាងដែលជួយអ្នកឱ្យគេងលក់និងគ្រប់គ្រងវដ្តនៃការគេង។
ការប្រើទូរស័ព្ទជាប្រចាំនៅពេលយប់មុនពេលចូលគេងអាចនាំឱ្យអ្នកគេងមិនលក់ ព្រោះសកម្មដែលអ្នកលេងឬ ចុចទូរស័ព្ទគឺមិនចង់ចូលគេង។ ក្រៅពីនេះនៅពេលអ្នកឆែកទូរស័ព្ទយូរពេកធ្វើឲ្យពន្យាពេលនៃការចូលគេង ជាហេតុធ្វើឲ្យអ្នកគេងមិនលក់ឬអស់កំលាំងខ្លាំងនៅពេលក្រោបពីគេង។
- ការកើនឡើងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
ការក្រឡេកមើលទូរស័ព្ទនៅពេលគេងមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយ ប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវចិត្តទៀតផង។នៅពេលពន្លឺពណ៌ខៀវចេញពីអេក្រង់ទូរស័ព្ទរំខានដល់អរម៉ូននិង ដំណេកក៏ងាយ វានិងវិវឌ្ឍទៅជាជំងឺធ្លាក់ទឹកចិត្តដែរ។ លើសពីនេះទៅទៀតកម្រិតថាមពលទាប ដោយសារតែការគេងមិនលក់ក៏អាចបង្កឱ្យមានអារម្មណ៍ខ្សោយខាងផ្លូវចិត្តផងដែរ។
- ហានិភ័យខ្ពស់នៃជំងឺមហារីក
សមាគមន៍សុខភាពពិភពលោកបានបញ្ជាក់ថាទូរស័ព្ទដៃអាចជាសារជាតិបង្កមហារីកដល់មនុស្សចាប់តាំងពីពេលបញ្ចេញវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រភេទមហារីកមួយចំនួន។
នៅពេលដែលប៉ះពាល់នឹងពន្លឺពណ៌ខៀវយូរនិងឥទ្ធិពលរបស់វា ធ្វើឲ្យវដ្តនៃការគេងត្រូវបានបង្ហាញថាបង្កើនហានិភ័យនៃជំងឺមហារីកខួរក្បាល។
- ប៉ះពាល់ដល់ការចងចាំរបស់អ្នក
នៅពេលដែលអ្នកប្រើទូរស័ព្ទ ច្រើនពេកអាចធ្វើប៉ះពាល់ដល់ខួរក្បាលរបស់អ្នក។ ការប្រើប្រាស់ទូរស័ព្ទពេលយប់និងធ្វើឲ្យរំខានដំណេកធ្វើឱ្យខួរក្បាលរបស់អ្នកមិនអាចគិតអ្វីបានល្អ ឬខ្សោយការគិត ជាហេតុផលមួយក្នុងចំណោមហេតុផលធំៗ ដែលអ្នកមិនអាចគិតអោយច្បាស់បន្ទាប់ពីមួយយប់ដោយមិនបានគេង។
- ប៉ះពាល់ភ្នែក
នៅពេលដែលងងឹតហើយអ្នកប្រើពន្លឺពណ៌ខៀវចេញពីទូរស័ព្ទនោះពន្លឺនោះនឹងចាំងចូល ភ្នែកជាហេតុបណ្តាលឱ្យឈឺភ្នែកនិងឈឺចាប់។ នៅពេលដែលអ្នកធ្វើសកម្មភាពនេះរហូត ត្រូវបានបន្តអស់រយៈពេលជាយូរនោះវាអាចបំផ្លាញភ្នែកអ្នក៕
សូមចុច Join Telegram Channel (https://t.me/cngtvcambodia) ដើម្បីទទួលបានព័ត៌មាន លឿន រហ័ស ថ្មីៗជារៀងរាល់ថ្ងៃពី CNGTV Cambodia
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: healthtime ដោយ: ជា បញ្ញា