Ep.22 # តើផលិតផលប្រភេទណាដែលមានសុវត្ថិភាពសម្រាប់ស្បែកទារក?

ជាការពិតណាស់ក្នុងនាមជាឪពុកម្តាយតែងតែចង់មើលថែកូនឲ្យបានល្អ សូម្បីតែការញុំាអាហារ ការគេង និងជ្រើសរើសផលិតផលយកមកប្រើប្រាស់ឲ្យកូនជាដើម។ ហេតុនេះហើយបានជាអ្នកត្រូវយកចិត្តដាក់មើលថែរក្សាទារក ជាពិសេសស្បែករបស់ទារកដើម្បីឱ្យស្បែករបស់ពួកគេទន់និងមានសុខភាពល្អ។

 
Ep.22 # តើផលិតផលប្រភេទណាដែលមានសុវត្ថិភាពសម្រាប់ស្បែកទារក?
Ep.22 # តើផលិតផលប្រភេទណាដែលមានសុវត្ថិភាពសម្រាប់ស្បែកទារក?

ដូចនេះយើងសូមលើយកនូវចំណុចមួយចំនួនដូចជា:

១. ជាតិសំណើម

មិនមែនទារកទាំងអស់សុទ្ធតែអាចលាបប្រេងដែលមានសំណើមបានទាំងអស់នោះទេ ដូច្នេះសូមជ្រើសរើសក្រែមដែលមានសំណើមឬ ឡេដែលត្រូវនឹងស្បែករបស់ទារក។

២. ឡេការពារកំដៅថ្ងៃ

សូមជម្រាបថាឡេការពារកម្តៅថ្ងៃមិនត្រូវបានណែនាំឲ្យប្រើសម្រាប់ទារកអាយុក្រោម 6 ខែទេ។ចំពោះទារកដែលមានអាយុលើសពី ៦ ខែអាចប្រើឡេការពារកម្តៅថ្ងៃបាន អ្នកអាចយកទៅលាបលើរាងកាយរបស់ទារក ដើម្បីការពារការរលាកស្បែកដែលបង្កឡើងពីពន្លឺព្រះអាទិត្យដោយកាំរស្មី UV។

៣. ផលិតផលងូតទឹក

គ្រូពេទ្យកុមារប្រចាំនៅអាមេរិចណែនាំឱ្យប្រើប្រាស់ផលិតផលងូតទឹកសំរាប់ទារកក្នុងបរិមាណសម្អាតបន្តិចបន្តួចនៅពេលងូតទឹក។សូមធ្វើការត្រួតពិនិត្យសមាសធាតុផ្សំនៅក្នុងផលិតផលដូចជាជាតិអាល់កុល ឬទឹកអប់ដែលអាចធ្វើឱ្យស្បែកទារកស្ងួតឬបណ្តាលឱ្យរលាក។

៤. កិ្លនក្រអូប

ក្លិនក្រអូបអាចបណ្តាលឱ្យមានប្រតិកម្មអាល្លែកហ្ស៊ីរួមទាំងកន្ទួលនិងបញ្ហាដកដង្ហើមផងដែរ។ប្រសិនបើស្បែកទារកមានប្រតិកម្មជាមួយផលិតផលដែលមានក្លិនក្រអូប សូមបញ្ឈប់ការប្រើភ្លាម។សូមជ្រើសរើសផលិតផលដែលមានសំណើមនិងមានការទទួលស្គាល់ច្បាស់លាស់។ការជ្រើសរើសផលិតផលថែរក្សាស្បែកទារកឲ្យបានត្រឹមត្រូវពិតជាអាចជួយឱ្យស្បែកទារកមានសុវត្ថិភាព។

 

ដូចនេះដើម្បីជ្រើសរើសផលិតផលឲ្យមានសុវត្ថិភាពយកមកប្រើទៅលើស្បែកទារកអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យកុមារអំពីវិធីថែរក្សាស្បែកមុននឹងប្រើ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

 

ប្រភព: healthline ដោយ: ជា បញ្ញា