កូរ៉េខាងត្បូងបញ្ជាឲ្យគីមជុងអ៊ុនសងការខូចខាតដល់អ្នកទោសសង្រ្គាមនៅសេអ៊ូល

សេអ៊ូល៖ តុលាការកូរ៉េខាងត្បូងបានបញ្ជាឲ្យគីមជុងអ៊ុនសងសំណងទៅអ្នកទោសសង្រ្គាមពីរនាក់ដែល បានចំណាយពេលជាច្រើនទសវត្សន៍ធ្វើជាកម្លាំងពលកម្មនៅកូរ៉េខាងជើងក្នុងសកម្មភាពដែលបង្កើតគំរូស្របច្បាប់មួយដ៏ទូលំទូលាយដល់ឧបទ្វីបទាំងពីរ។

 
កូរ៉េខាងត្បូងបញ្ជាឲ្យគីមជុងអ៊ុនសងការខូចខាតដល់អ្នកទោសសង្រ្គាមនៅសេអ៊ូល

អ្នកទោសសង្រ្គាមទាំងពីរ ដែលម្នាក់មានឈ្មោះថា ហាន់ អាយុ៨៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ៉ូ អាយុ៩០ ឆ្នាំ បាននិយាយថា ពួកគេត្រូវបានចាប់ខ្លួនក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ប៉ុន្តែពួកគេមិន ដែលបានចាកចេញទៅស្រុកកំណើតឡើយ បន្ទាប់ពីបទឈប់បាញ់ ដែលនាំឲ្យឈានទៅរកការបញ្ចប់ ជម្លោះ តែផ្ទុយទៅវិញពួកគេត្រូវបានបង្ខំឲ្យធ្វើការនៅអណ្តូងរ៉ែធ្យូងថ្ម និងកន្លែងផ្សេងទៀតរហូតដល់គេ រត់គេចខ្លួនម្តងម្នាក់តាមរយៈប្រទេសចិន នៅឆ្នាំ២០០០ និង២០០១។

សូមបញ្ជាក់ផងដែរថា តុលាការសេអ៊ូលបានចេញបញ្ជាកាលពីថ្ងៃអង្គារឲ្យមេដឹកនាំកូរ៉េខាងជើងបង់ប្រាក់ឲ្យពួកគេក្នុងម្នាក់ ១៧,៥០០​ដុល្លារ៕ នេះបើតាមសម្តីអ្នកនាំពាក្យតុលាការបានប្រាប់ទៅភ្នាក់ងារសារព័ត៌មាន AFP៕

ប្រភព៖ AFP, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ