អស្ចារ្យកម្មវិធី TikTok អាចឈ្នះ Facebook ក្លាយជាកម្មវិធីដែលមានអ្នកទាញយកច្រើនជាងគេលំដាប់ទី ២
TikTok និង Douyin កម្មវិធីដែលបង្កើតនៅប្រទេសចិន បានក្លាយជាកម្មវិធីដែលមានអ្នកទាញយកច្រើនជាងគេក្នុងលោកលំដាប់ទី ២ ប្រចាំឆ្នាំ ២០១៩ ហើយក៍មានចំនួនអ្នកទាញយកកម្មវិធីយកទៅប្រើប្រាស់សរុប ៧៤០ លានដង។
ចំនួនអ្នកទាញយកនេះជួយឲ្យ TikTok នាំមុខ Facebook និងMessenger ក៍ប៉ុន្តែវាក៍ស្ថិតនៅក្រោម WhatsApp ផងដែរ។នេះបើផ្អែកតាមទិន្នន័យរបស់ SensorTower ដែលជាអ្នកវិភាគទីផ្សារដ៏ល្បីឈ្មោះម្នាក់។ យ៉ាងណាក្ដី TikTok នឹងត្រូវប្រឈមមុខនឹងគូប្រជែងជាច្រើនមានដូចជាកម្មវិធី Likee ដែលមានមូលដ្ឋាននៅសិង្ហបុរី។រីឯបណ្ដាញសង្គមធំៗដូចជា Facebook និង Instagram ក៏កំពុងតែពិនិត្យមើលលើចំណុចនេះដែរ។ជាក់ស្ដែងInstagram បានចាប់ផ្ដើមដំណើរការមុខងារ" Reels” ដែលមានលក្ខណៈស្រដៀងនឹង TikTok កាលពី២ ខែមុននៅប្រទេសប្រេស៊ីល។