គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០%ហើយ
ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងដែលកំពុងស្ថាបនា។
 
                        
ការចុះត្រួតពិនិត្យនេះ ក៏ដើម្បីផ្តល់ធាតុចូលដល់ក្រុមការងាររៀបចំអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) បន្ថែមលើកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។
ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) នៃអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានបានសិក្សាស្វែងយល់ទៅលើលំហូរការងារបច្ចេកទេស ដែលកំពុងអនុវត្តលើស្រទាប់តួផ្លូវ គ្រឹះរង គ្រឹះសំខាន់ Prime Coat កម្រាលបេតុង និងសំណង់សិល្បការ្យមួយចំនួនទៀតផងដែរ។

ជាងនេះទៅទៀត ក្រុមការងារក៏បានស្វែងយល់លើការងារពិសោធន៍មួយចំនួនដែលកំពុងអនុវត្តជាក់ស្តែងក្នុងការដ្ឋានដែលក្នុងនោះរួមមាន៖ ការធ្វើពិសោធ Benkelman Beam Test ការចាក់សំណាកគំរូបេតុងសង្កត់ ការពិនិត្យលើកម្រាស់បេតុង ការកាត់តំណបេតុង និងការថែទាំបេតុងក្រោយសាងសង់រួចជាដើម។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន ៧៣,៧០% ហើយ នៅសល់តែការងារដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣ខាងមុខ៕



Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន




 
                                
                            























 
        ![[វីដេអូ] #Ep.7  ប្រធានបទ៖ ការដាក់ឈ្មោះក្រុមហ៊ុនថ្មី](https://cngtvcambodia.com/uploads/images/2022/Nov/image_380x226_6364c7cb9cf61.jpg) 
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






