ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១១៣នាក់ និងមានអ្នកជាសះស្បើយចំនួន ៩០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១១៣នាក់ និងមានអ្នកជាសះស្បើយនៅថ្ងៃនេះចំនួន ៩០នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ១៩១៨នាក់បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៣០២៨នាក់។

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ១១៣នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០២៨ករណី ក្នុងនោះមានអ្នកជំងឺ ១៩១៤នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ ១០៨៥នាក់កំពុងសម្រាកព្យាបាល និងមានមនុស្សចំនួន ២៤នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល