ឥណ្ឌា និងចិនយល់ព្រមផ្តាច់កងទ័ពចេញពីតំបន់ព្រំដែនដែលមានជម្លោះ

ញូដេលី៖ មន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា និងប្រទេសចិនឯកភាពឲ្យកងទ័ពនៅព្រំដែននៃប្រទេស ទាំងពីរត្រូវតែផ្តាច់ចេញឲ្យបានឆាប់រហ័ស។

 
ឥណ្ឌា និងចិនយល់ព្រមផ្តាច់កងទ័ពចេញពីតំបន់ព្រំដែនដែលមានជម្លោះ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅទីក្រុងម៉ូស្គូ (Moscow) មន្ត្រីការបរទេសឥណ្ឌា និងចិន បានជួប ពិភាក្សាព្យាយាមដោះស្រាយជម្លោះព្រំដែន ដែលអូសបន្លាយអស់រយៈពេលជាច្រើនខែ។ ពួកគេក៏បាន គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា យោធាទាំងសងខាងគួរតែចរចា ហើយដកខ្លួនចេញ និងបន្ធូរបន្ថយភាពតានតឹង។

មិនតែប៉ុណ្ណោះ ក្រសួងការបរទេសចិនក៏បានបន្ថែមថា ចិនព្យាយាមទំនាក់ទំនងឥណ្ឌាតាមរយៈការទូត និងយោធា ជាការប្តេជ្ញាចិត្តដើម្បីស្តារសន្តិភាពឡើងវិញ៕

សូមទស្សនាវីដេអូ៖