អ្នកចាក់វ៉ាក់សាំងដូសទី២ រួចហើយអាចមកយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ នេះបញ្ជាការដ្ឋានកងពលតូលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមការងារកងពលលេខ៧០ បានរៀបចំទីតាំងផ្តល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ បន្ទាប់ ពីប្រជាពលរដ្ឋបានចាក់វ៉ាក់ សាំងដូសទី២រួចមិនទាន់ទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ ក្រសួងការពារជាតិ ។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការវ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងក្រុមគ្រូពេទ្យកងពលតូចលេខ៧០ ទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋមាន៦គោលដៅ មានសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី ៣ ក្នុងខណ្ឌមាន ជ័យនិងសង្កាត់ចោមចៅទី១ ទី២ និងទី៣ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ១៦៩៦៣១នាក់ ។
រហូតមកដល់ពេលនេះក្រុមការ ងារយើងបានផ្តល់ប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៤៨៥៦៨ នាក់ ខណ:ប័ណ្ណទទួលបានចំនួន១១៧៩៥៥ ប័ណ្ណ។
អាស្រ័យដូចបានជម្រាប សូមទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការងារ និងតាមរយ:ទូរស័ព្ទទំនាក់ទំនងតាមតំបន់ដែលមាននៅលើសេចក្តីប្រកាសខាងក្រោមនេះ
សូមចុច join link Telegram https://t.me/cngtvcambodia