កម្ពុជាចូលរួមក្នុងសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពគណៈកម្មការអាស៊ានសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW)
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពគណៈកម្មការអាស៊ានសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍។ សូមជម្រាបថា សិក្ខាសាលានេះ ប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
សិក្ខាសាលានេះ មានគោលបំណងពិភាក្សា និងពិនិត្យលើគម្រោងថ្មី ឆ្នាំ២០២១-២០២៥ សម្រាប់ដាក់បញ្ចូលក្នុងផែនការសកម្មភាពឆ្នាំ២០១៨-២០២៥ នៃឯកច្ឆ័ន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍។
សិក្ខាសាលានេះ ចែកជា២វគ្គ គឺ៖
-ថ្ងៃទី២១ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ជាកិច្ចពិភាក្សារវាងតំណាង ACMW នៃរដ្ឋសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។
-ថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២០ ជាកិច្ចប្រជុំបើករវាងតំណាង ACMW របស់រដ្ឋសមាជិកអាស៊ានទាំង១០ ជាមួយដៃគូរអាស៊ានដូចជាសហភាពនិយោជកអាស៊ាន (ACE) ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC) ក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន (TFAMW) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិខាងទេសន្តរប្រវេសក៍ (IOM) ភ្នាក់ងារអង្គការសហប្រជាជាតិសំរាប់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (UN Women) នាយកដ្ឋានកិច្ចការអន្តរជាតិនិងពាណិជ្ជកម្មរបស់អូស្រ្តាលី (DFAT) កិច្ចការសកលនៃកាណាដា (GAC) និងបេសសកម្មរបស់សហភាពអឺរ៉ុបប្រចាំអាស៊ាន (EU Mission to ASEAN)៕
ប្រភព: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: