សមាជិកសភាហុងកុង២រូប ត្រូវបានចាប់ខ្លូនជុំវិញការតវ៉ាប្រឆាំងរដ្ឋាភិបាល

ហុងកុង៖ សមាជិកសភានៃបក្សប្រឆាំងដ៏លេចធ្លោពីររូបត្រូវបានចាប់ខ្លូន កាលពីថ្ងៃពុធ ទី២៦ ខែសីហាដែលផ្តោតលើការតវ៉ាកាលពីឆ្នាំមុន ដែលជាសកម្មភាពចុងក្រោយនៅក្នុងការបង្រ្កាប ដ៏ធំមួយប្រឆាំងនឹងក្រុមបាតុករ។

 
សមាជិកសភាហុងកុង២រូប ត្រូវបានចាប់ខ្លូនជុំវិញការតវ៉ាប្រឆាំងរដ្ឋាភិបាល

ក្រុមប៉ូលីសបានប្រាប់អ្នកសារព័ត៌មានថា មនុស្សសរុប១៦ នាក់រួមទាំង សមាជិកសភាពីររូប លោក ឡាំ ឈឺកទីង (Lam Cheuk-Ting) និងធេដ ហ៊ុយ (Ted Hui) ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ ពីបទធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១៩។

មិនតែប៉ុណ្ណោះ លោក ឡាំ ឈឹកទីង ក៏ត្រូវបានចោទប្រកាន់ពីបទឃុបឃិតបំផ្លាញទ្រព្យសម្បត្តិ និងរារាំងមន្ត្រីយុត្តិធម៌នៅខាងក្រៅប៉ុស្តិ៍ប៉ូលីស កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៩។

គួររម្លឹកផងដែរថា តាំងពីដើមខែមិថុនា ឆ្នាំ២០១៩ ហុងកុងមានភាពចលាចលជាខ្លាំង ដោយបាតុកម្មតវ៉ាដ៏ធំមួយអូសបន្លាយអស់រយៈពេលជាង៧ខែ មានទាំងអំពើហិង្សា និងមនុស្សច្រើនជាង៩ពាន់នាក់ត្រូវបានចាប់ខ្លួន៕

 

ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន