កម្ពុជា! គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅបណ្តាលខេត្តទាំងនេះរកឃើញអ្នកវិជ្ជមានកូវីដ១៩
+រដ្ឋបាលខេត្តកំពត បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣០នាក់ ខណៈជាសះស្បើយ១៥៨នាក់
+ រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១១នាក់
+ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកបាភ្នំ ចំនួន ១១នាក់
៣-ស្រុកពារាំង ចំនួន ៤នាក់
៤- ស្រុកពាមជរ ចំនួន ២នាក់
៥- ស្រុកកំពង់ត្របែក ចំនួន ២នាក់
៦- ស្រុកកញ្ជ្រៀច ចំនួន ២នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៤នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
+ រដ្ឋបាលខេត្តកំពង់ធំ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៦នាក់ ខណៈជាសះស្បើយ១នាក់
+ រដ្ឋបាលខេត្តព្រះវិហារ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២នាក់ បន្ថែមទៀត
+ រដ្ឋបាលខេត្តកោះកុង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦១នាក់ ខណៈជាសះស្បើយ ២នាក់
៣ការពារ
- ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
- លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
- រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
- កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
- កុំប៉ះពាល់គ្នា
សូមចុច join link Telegram https://t.me/cngtvcambodia