[វីដេអូ] Ep.44 ប្រធានបទ៖ តើអ្វីជាការខូចខាត ឬ ការបែកបាក់នៃស្រទាប់ធ្មេញ?
១. តើការខូចខាត ឬការបែកបាក់នៃស្រទាប់ធ្មេញបណ្តាលមកពីមូលហេតុអ្វី? ចំពោះការបែកបាក់ស្រទាប់ធ្មេញ គឺត្រូវបានបែងចែកជាពីរមានដូចជា៖ - មូលហេតុដែលមាននៅក្នុងមាត់៖ ការទំពារអាហារដែលមានភាពរឹងឬការទំពារដោយប្រើកម្លាំងខ្លាំង ឬការសង្កៀតធ្មេញជាដើម។ - មូលហេតុដែលកើតឡើងពីខាងក្រៅមាត់៖ ការដួល ការប៉ះទង្គិចដោយការលេងកីឡា គ្រោះថ្នាក់ផ្សេងៗ ។
២. តើត្រូវធ្វើដូចម្តេចទើបអាចដឹងថាមានការបែកបាក់នៃស្រទាប់ធ្មេញ?
- អាចដឹងដោយសារមានអារម្មណ៍ប្លែកនៅក្នុងមាត់
- ការស្រាវសង្កៀត
- ការឈឺចាប់នៅពេលទំពារចំណីអាហារ
- មានការហើមអញ្ចាញធ្មេញ
៣. តើមានវិធីសាស្ត្របែបណាដើម្បីការពារកុំឲ្យមានការបែកបាក់ធ្មេញ?
ដើម្បីអាចការពារពីការប៉ះទង្គិចពីការបែកបាក់ធ្មេញ គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ត្រូវទំពារចំណីអាហារណាដែលមានភាពទន់ល្មម ហើយហាមយករបស់ដែលរឹងទៅទំពារឬខាំ ជាពិសេសធ្មេញខាងមុខព្រោះវាងាយបង្កឲ្យមានការបែកបាក់ខ្លាំងណាស់ និងកាត់បន្ថយការញុំាអាហារផ្អែមពេក។
ជាចុងក្រោយសូមមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នជាមួយសុខភាពមាត់ធ្មេញនិងមកជួបទន្តបណ្ឌិតជំនាញជារៀងរាល់ ៦ខែម្តងដើម្បីពិនិត្យសុខភាពធ្មេញ ៕
សូមទស្សនាវីដេអូខាងក្រោម៖