អាជ្ញាធរខេត្តបាត់ដំបង៖ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយច្រាំងស្ទឹងសង្កែ បង្កើនការប្រុងប្រយ័ត្ន ខណ:ស្ថានភាពកំពស់ទឹកហក់ឡើងដល់កំពស់ខ្ពស់

នៅថ្ងៃអង្គារ ១០ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកលាង វាសនា អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង មានកម្ពស់ទឹក ១៣,៧៨ម៉ែត្រ គិតត្រឹមវេលាម៉ោង ៦:០០ព្រឹកនេះ។

 
អាជ្ញាធរខេត្តបាត់ដំបង៖ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយច្រាំងស្ទឹងសង្កែ បង្កើនការប្រុងប្រយ័ត្ន ខណ:ស្ថានភាពកំពស់ទឹកហក់ឡើងដល់កំពស់ខ្ពស់

 

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយច្រាំងស្ទឹងសង្កែ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសកុមារ និងមនុស្សចាស់ជរា ពីការលង់ទឹក និងសត្វអាសេរពិសផ្សេងៗ

មន្រ្ដីជំនាញធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានឱ្យដឹងថា គំនូសទឹកត្រូវប្រកាសអាសន្ននៅកម្ពស់ទឹក ១៣,៧០ម៉ែត្រ

គួររម្លឹកថា លោកបានបញ្ជាក់ប្រាប់ពីមូលហេតុ កម្ពស់ទឹកមានការកើនឡើងក្នុងក្រុងបាត់ដំបង ដោយសារនៅប៉ែកខាងលើមានភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ហើយមន្រ្ដីបច្ចេកទេសកំពុងបើកទ្វាទំលាក់ទឹកពីទំនប់កង្ហតចុះទៅ ៕

ប្រភព៖ Facebook លោក លាង វាសនា