របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា មនុស្សប្រមាណ១៣២លាននាក់អាចនឹងធ្លាក់ក្នុងការអត់អាហារ
យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា វិបត្តិកូវីដ១៩ អាចនឹងបង្កឲ្យមនុស្សប្រមាណ១៣២លាននាក់ទទួលរងការអត់ឃ្លាននៅចុងឆ្នាំ២០២០។
អង្គការ UNICEF បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វិបត្តិកូវីដ១៩កំពុងបង្កើនភាពងាយរងគ្រោះ និងបង្កឲ្យមានភាពខ្វះខាតនៃប្រព័ន្ធស្បៀងអាហារពិភពលោក ស្របពេលដែលកំពុងដំណើរការប្រឆាំងនឹងភាពអត់ឃ្លាន។ ខណៈពេលលឿនពេកក្នុងការវាយតម្លៃអំពីឥទ្ធិពលនៃការបិទប្រទេស និងវិធានការទប់ស្កាត់ផ្សេងៗ យ៉ាងហោចមនុស្ស៨៣លាននាក់ និងទំនងជាដល់១៣២លាននាក់អាចនឹងទទួលរងភាពអត់ឃ្លាននៅឆ្នាំនេះ។
របាយការណ៍ក៏បានឲ្យដឹងទៀតថា ការងើបឡើងវិញនៃសេដ្ឋកិច្ចដែលរំពឹងទុកក្នុងឆ្នាំ២០២១ នឹងធ្វើឲ្យចំនួនប្រជាជនដែលខ្វះអាហារូបត្ថម្ភធ្លាក់ចុះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ចំនួននៅតែខ្ពស់ជាងការព្យាករមុនពេលរាតត្បាត ឬក៏អត់នៅឡើយទេ។
សូមបញ្ជាក់ផងដែរថា ការរកឃើញនេះត្រូវបានដាក់បញ្ចូលក្នុងភាគចុងក្រោយនៃទស្សនាវដ្តីសន្តិសុខស្បៀងអាហារ និងអាហាររូបត្ថម្ភសកល ដែលបោះពុម្ពផ្សាយជារៀងឆ្នាំដោយភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក៕
ប្រភព៖ npr, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ