ធនាគារពិភពលោកថា សេដ្ឋកិច្ចចិននឹងកើនឡើង២% ក្នុងឆ្នាំ២០២០នេះតែម្តង
វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបានឲ្យដឹងនៅថ្ងៃច័ន្ទសប្តាហ៍នេះថា បើតាមការរំពឹងទុក សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង២ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដែលជាការកើនឡើងលើសពីការព្យាករណ៍ទុកកាលពីខែមិថុនា ដែលមានត្រឹមតែ១ភាគរយប៉ុណ្ណោះ៖ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ធនាគារពិភពលោកបានបន្ថែមទៀតថា កំណើនសេដ្ឋកិច្ចនេះនឹងជួយដល់ការចំណាយរបស់រដ្ឋាភិបាល ធ្វើឲ្យការនាំចេញកាន់តែមានភាពខ្លាំងក្លា ព្រមទាំងអត្រានៃការឆ្លងវីរុសកូវីដ១៩ ធ្លាក់ចុះចាប់តាំងពីខែមីនា ប៉ុន្តែវាក៏នៅតែមានភាពអវិជ្ជមានផងដែរ ដោយសារវាធ្វើឲ្យតម្រូវការក្នុងស្រុកធ្លាក់ចុះ។
គួររម្លឹកថា ធនាគារពិភពលោកបានព្យាករណ៍កាលពីខែមិថុនាកន្លងទៅថា សេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងកើនឡើង ០,៥ ភាគរយក្នុងឆ្នាំ២០២០ ហើយឆ្នាំ២០២១ និងនៅតែបន្តកើនឡើងដល់ ៧.៩ ភាគរយនៅប្រទេសចិន៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ