ដើម្បីទប់ស្កាត់ជំងឺឆ្លង Covid-19 ក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងភ្ញៀវទេសចរណ៍

ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ (​លើកលែងសេវាកម្មផ្ទះសហគមន៍) តម្រូវឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ដែលមានគេហទំព័រផ្លូវការ​​​​ https://www.accommodationregistrar.net/  ។

 

អត្ថប្រយោជន៍នៃការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍តាមអនឡាញនេះនឹងផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍ដែលអាចសហការ​និងផ្តល់ព័ត៌មានជូនអជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកស្នាក់នៅ។ ទន្ទឹមនឹងនោះ​​វាក៏ជាករណីចាំបាច់ និងតំរូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។

សូមបញ្ជាក់ថាការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវ ក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

របៀបប្រើប្រាស់ប្រព័ន្ធចុះវត្តមានស្នាក់នៅទេសចរណ៍អនឡាញមានបង្ហាញក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

 

ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ https://www.accommodationregistrar.net/  

ដោយ៖ ជា បញ្ញា