កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មសិក្សាលទ្ធភាពអនុវត្តនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យអប់រំ

 
កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មសិក្សាលទ្ធភាពអនុវត្តនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យអប់រំ

រាជធានី​ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ក្រុម​ការងារ​នៃ​ធនាគារអភិវឌ្ឍអាស៊ី (ADB) តាម​រយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) លើ​ការ​សិក្សា​លទ្ធភាព​អនុវត្តនវានុវត្តន៍​បច្ចេកវិទ្យា​ក្នុង​វិស័យអប់រំ ដែល​ត្រូវ​អនុវត្ត​នៅ​បណ្ដា​ប្រទេស​ចំនួន ០៤ រួម​មាន ប្រទេស​កម្ពុជា វៀតណាម ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។

សម្រាប់​បរិបទ​កម្ពុជា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ដល់​គម្រោង​សិក្សា​នេះ ឱ្យ​ផ្ដោត​លើ​ការ​អនុវត្ត ICT គាំទ្រ​ការ​បង្រៀន-រៀន ការ​គ្រប់គ្រង​សាលារៀន និង​ការ​សិក្សាស្រាវជ្រាវ ដែល​នឹង​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាពនៃការបង្រៀន និង​សិក្សា​របស់​សិស្សានុសិស្ស​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង៕

៣០ កញ្ញា ២០២០ | ទីស្ដីការក្រសួងអប់រំ

::គេហទំព័រ៖ www.moeys.gov.kh

::បណ្ដាញសង្គម៖

www.facebook.com/moeys.gov.kh

| www.twitter.com/moeyscambodia

::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh |

www.facebook.com/krou.moeys.gov.kh

::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

 

 

ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា