[វីដេអូ] Ep.33 ប្រធានបទ៖ សឹកធ្មេញ ឬ Erosion Teeth

 
[វីដេអូ] Ep.33 ប្រធានបទ៖ សឹកធ្មេញ ឬ Erosion Teeth

១. តើការសឹកធ្មេញ ឬ Erosion Teeth គឺជាអ្វី?
ចំពោះ Erosion Teeth គឺជាការសឹកដែលបណ្តាលមកពីជាតិអាស៊ីតឬមួយក៏បណ្តាលមកពីការក្អួតចង្អោរបស់អ្នកជំងឺហើយនឹងទាក់ទងជាមួយការញុំាម្ជូរ ប្រភេទអាហារជូរនិងជាតិអាស៊ីតផងដែរ។


២តើទីតាំងណាខ្លះដែលប្រឈមនឹងការសឹកធ្មេញ?
ទីតាំងដែលប្រឈមនឹងការសឹកធ្មេញគឺភាគច្រើនទៅលើផ្ទៃទំពាររបស់ធ្មេញ គឺតែងតែឃើញចង្អូរឬកន្លែងសឹករៀងជ្រៅៗផងដែរ។
៣. ការសឹកធ្មេញមានផលវិបាកអ្វីខ្លះ?
ផលវិបាកនៃការសឹកធ្មេញមានពីរចំណុច៖
-  មានការស្រៀវជាប្រចាំ
-  ឈឺខ្លាំងនៅពេលសឹកដល់បណ្ដូលធ្មេញ
៤. តើរបៀបការពារការសឹកធ្មេញមានអ្វីខ្លះ?
- កាត់បន្ថយការញុំាម្ចូរ ឬ អាហារណាដែលមានជាតិអាស៊ីតខ្ពស់
- ក្រោយពេលញុំាម្ជូរឬក៏អាហារផ្សេងៗ មិនគួរដុសធ្មេញភ្លាមៗនោះទេ ត្រូវរង់ចាំកន្លះម៉ោងសិនចាំដុះធ្មេញ
- គួរមកជួបជាមួយទន្តពេទ្យជារៀងរាល់6ខែម្ដង ដើម្បីពីនិត្យមើលសុខភាពមាត់ធ្មេញ៕

សូមទស្សនាវីដេអូខាងក្រោម៖