[វីដេអូ] Ep.49 ប្រធានបទ៖ ការបាត់បង់ធ្មេញធម្មជាតិ

ការបាត់បង់ធ្មេញធម្មជាតិ កើតមាននៅលើមនុស្សគ្រប់គ្នា និងគ្រប់វ័យ ។ ការបាត់បង់ធ្មេញធម្មជាតិគឺបណ្តាលមកពីកត្តាជាច្រើន មានដូចជា កត្តាវ័យ កត្តាចំនីអាហារ កត្តាការប៉ះទង្គិចផ្សេងៗ។ 

 
[វីដេអូ] Ep.49 ប្រធានបទ៖ ការបាត់បង់ធ្មេញធម្មជាតិ

ចំពោះមូលហេតុដែលនាំអោយមានការបាត់បង់នៅធ្មេញធម្មជាតិ ចំពោះកុមារភាគច្រើនអាចមានតាំងពីកំណើត។ ភាគច្រើនធ្មេញខាងមុខ ហើយមួយទៀតធ្មេញខាងក្រោមធ្មេញថ្គាមតូចទី៥ និងថ្គាមតូចទី២ ចំពោះមូលហេតុផ្សេងទៀតនោះគឺទាក់ទងនឹងការថែទាំមាត់ធ្មេញមិនបានល្អ ចំណីអាហារដែលបរិភោគមានជាតិស្ករខ្ពស់ និងមានជាតិអាស៊ីតខ្ពស់ផងដែរ។ 
បើចំពោះមនុស្សចាស់វិញ គឺគាត់មានជំងឺប្រចាំកាយរបស់គាត់ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺផ្សេងៗដែលធ្វើអោយមានការថយចុះនៅប្រព័ន្ធការពារសារពាង្គកាយរបស់គាត់ ទាក់ទងជាទម្លាប់ផងដែរ ទម្លាប់នៃការទំពារចំណីអាហារដែលមានភាពរឹងឬក៏ទម្លាប់នៃការស្រ្កៀតធ្មេញទាំងអស់នេះហើយសុទ្ធតែជាមូលហេតុបង្កអោយមានការបាត់បង់ធ្មេញនៅថ្ងៃខាងមុខផងដែរ៕

ធ្មេញកូននឹងស្អាត គ្មានដង្កូវស៊ី ពេលដែលអ្នកម្តាយប្រើវិធីទាំងនេះ

សូមទស្សនាវីដេអូខាងក្រោម៖