[វីដេអូ] Ep.50 ប្រធានបទ៖ បញ្ហាក្លិនមាត់
មានមូលហេតុច្រើនយ៉ាងបណ្តាលអោយមានក្លិនមាត់មិនល្អ ប៉ុន្តែមូលហេតុចំបងបំផុតគឺ បណ្តាលពីការកើនឡើងនៃមេរោគក្នុងមាត់។ វិធីងាយស្រួលបំផុតដើម្បីការពារ ការកើនឡើងនៃមេរោគគឺត្រូវដុសធ្មេញ និងសម្អាតអណ្តាត ទាក់អំបោះតាមចន្លោះធ្មេញ និងទៅជួបពេទ្យធ្មេញអោយបានញឹកញាប់រៀងរាល់ ៦ខែម្តង។
ក្លិនមាត់អាក្រក់រុំារ៉ៃអាចជាសញ្ញានៃជំងឺមួយចំនួនដូចជា ជំងឺអញ្ចាញធ្មេញ ទឹកនោមផ្អែម ជំងឺបំពង់ក ឬ ជំងឺសួតជាដើម។ វាអាចបណ្តាលមកពីអាការៈស្ងួតក្នុងមាត់ ឬ ការប្រើប្រាស់ថ្នាំមួយចំនួនផងដែរ។ សូមអញ្ជើញមកជួបពេទ្យធ្មេញជំនាញ ឬពេទ្យធ្មេញទូទៅដើម្បីពិនិត្យក្លិនមាត់ និងធ្វើរោគវិនិច្ឆ័យដោយមានវិជ្ជាជីវៈ។
ថ្នាំខ្ពុលមាត់ជាច្រើនមានជាតិអាល់កុល ដែលធ្វើអោយមាត់ស្ងួតនាំអោយកើតមេរោគច្រើន និងនាំអោយមានក្លិនមាត់ដដែល។ អ្នកគួរព្យាយាមប្រើថ្នាំខ្ពុលមាត់គ្មានជាតិអាល់កុល និងដុសសម្អាតអណ្តាតផង។ អ្នកអាចរកទិញឧបករណ៏កោសសម្អាតអណ្តាតនៅតាមបណ្តាផ្សារនានា ឬមកជួបពេទ្យធ្មេញ ដើម្បីទទួលការណែនាំបន្ថែមពីវិធីបំបាត់ក្លិនមាត់៕
សូមទស្សនាវីដេអូខាងក្រោម៖