[វីដេអូ] Ep. 74 ប្រធានបទ៖ ធ្មេញរបស់កុមារ
ទារកចាប់ផ្តើមដុសធ្មេញ នៅអាយុ៦ខែឡើងទៅរហូតដល់៣៣ខែ។ នៅពេលដែលទារកចាប់ផ្តើមដុស ធ្មេញនោះនឹងមានដុំពកមួយដុះឡើងនៅអញ្ចាញធ្មេញខាងក្រោម ហើយក៏អាចធ្វើឲ្យទារកក្តៅខ្លួនស្ទីងៗ ផងដែរ។
ក្នុងករណីទារកមានការក្តៅខ្លួន អាណាព្យាបាលគ្រាន់តែដាក់ថ្នាំបញ្ចុះកម្តៅដើម្បីបន្ថយកម្តៅនិងបំបាត់ការឈឺ
ចាប់ដើម្បីកាត់បន្ថយកម្ពៅរបស់កូន ឬក្នុងករណីមួយទៀតអាណាព្យាបាលអាចប្រើម្រាមដៃចង្អុលដែលមានពាក់ប្រាស់ដើម្បីម៉ាស្សាថ្មមៗត្រង់កន្លែងធ្មេញកូនដែលដុះ ។
វិធីថែរក្សាធ្មេញរបស់កុមារ ៖
១.កុមារត្រូវញុំាទឹកក្រោយការបៅទឹកដោះ ឬញុំាអាហាររួច ព្រោះជៀសវាងធ្វើឲ្យពុកធ្មេញ។
៣. ជ្រើសរើសច្រាស់ដុះធ្មេញទន់ៗ និងថ្នាំដុះធ្មេញដែលល្អសំរាប់កុមារ
២.អាណាព្យាបាលគួរតែព្យាយាមតាមដានធ្មេញរបស់កូន និងជួយបង្ហាត់បង្រៀន អំពីការថែរក្សាមាត់ធ្មេញកូនរបស់លោកអ្នក ដើម្បីជៀសវាងការឈឺធ្មេញនិងពុកធ្មេញនៅថ្ងៃអនាគត ៕
សូមទស្សនាវីដេអូ ៖