ប្រធានបទ ៖ សូមប្រយ័ត្នចំពោះការសាកថ្មទូរស័ព្ទតាមទូ ឬរន្ធ USB នៅទីសាធារណៈ
បច្ចុប្បន្ននេះបច្ចេកវិទ្យាអេឡេចត្រូនិចកាន់តែទំនើបទៅៗ កាន់តែរីកលូតលាស់ជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ តើបងប្អូនបានស្គាល់ទេថាទូដែលដាក់តាមទីសាធារណៈដែលយើងអាចសាក់ថ្មទូរស័ព្ទបានគ្រាន់តែដោតខ្សែទៅក្នុងរន្ធ USBឬ រន្ធType-C អ្នកនឹងអាចបញ្ចូលថ្មបានបណ្តោះអាសន្ន ? បុគ្គលភាគច្រើនប្រាដកជាបានស្គាល់ច្បាស់ ប៉ុន្តែអ្នកបានដឹងទេថាការដោតឌុយទៅក្នុងរន្ធ USBឬType-C នៅទីសាធារណៈ នឹងជួបបញ្ហាអ្វីខ្លះ?
ដូច្នេះយើងសូមចែករំលែកកត្តាគួរយល់ដឹងពីបញ្ហាទាំងអស់នេះមានដូចជា៖
- បញ្ហាឆ្លងមេរោគតាមរយៈខ្សែសាក ឬរន្ធUSB របស់ស្ថានីយសាកថ្មសាធារណៈ
- ឧក្រិដ្ឋជននឹងបញ្ចូលមេរោគតាមរយៈខ្សែសាក ឬរន្ធ USB ដើម្បីចាក់សោឧបករណ៍របស់អ្នក ឬលួចចម្លងព័ត៌មានរបស់អ្នកជាមួយនឹងលេខសម្ងាត់ ឲទៅជនព័ត៌មានវិទ្យាតែម្តងដោយអ្នកមិនបានដឹងខ្លួនឡើយ ។
វិធីបង្ការអ្នកត្រូវជៀសវាង ហើយគួរយល់ដឹងដើម្បីការពារមានដូចជា៖
- គួរប្រើប្រាស់ខ្សែសាកនិងដុំសាកផ្ទាល់ខ្លួន មិនគួរប្រើប្រាស់ខ្សែអ្នកដទៃ ឬឲអ្នកដទៃប្រើខ្សែរបស់យើងសាកទូរស័ព្ទរបស់គេឡើយ
- សាកថ្មដោតចូលព្រីភ្លើងជាមួយដុំឆ្នាំងសាកជៀសវាងដោតចូលរន្ធ USB ឬType-C ដោយផ្ទាល់
- គួរប្រើប្រាស់ Power Bank
- បើកមុខងារសាកថ្ម (Enable Charge Only) ដើម្បីបង្ការការផ្ទេរទិន្នន័យពេលកំពុងសាកថ្ម ៕