អ៊ីរ៉ង់ត្រៀមខ្លួនចរចារួចជាស្រេច ប្រសិនបើអាមេរិកសុំទោសចំពោះកតិកាសញ្ញានុយក្លេអ៊ែរ
ទីក្រុងឌូបៃ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាហ្ស៉ាន់ រូហានី បាននិយាយនៅថ្ងៃពុធនេះថា អ៊ីរ៉ង់នឹងបើកការ ជជែកគ្នាជាមួយសហរដ្ឋអាមេរិក បើសិនជារដ្ឋវ៉ាស៊ីងតោនព្រមសុំទោសចំពោះការចាកចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងប្រគល់សំណងដល់ទីក្រុងតេអេរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទី ភ្នាក់ងារសារព័ត៌មាន Reuters។
 
                        

លោកដូណាល់ត្រាំបានដកខ្លួនចេញពីកតិកាសញ្ញារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន៦ នៅឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មសារជាថ្មីដោយនិយាយថា កិច្ចព្រមព្រៀងនេះមិនគ្រប់គ្រាន់សម្រាប់ឲ្យមានកម្មវិធីមីស៊ីលរបស់តេអេរ៉ង់ និងឥទ្ធិពលក្នុងតំបន់នោះទេ។
លោក ហាហ្ស៉ាន់ រូហានី ក៏បាននិយាយទៀតថា អ៊ីរ៉ង់គ្មានបញ្ហាក្នុងការជជែកជាមួយអាមេរិកទេ បើសិនជាវ៉ាស៊ីងតោនព្រមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយសុំទោស និងផ្តល់សំណងឲ្យតេអេរ៉ង់ ចំពោះការ ដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥៕


ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ




 
                                
                            







 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


