[វីដេអូ] Ep. 27​ប្រធានបទ៖ សំនួរផ្សេងៗរបស់ទស្សនិកជន

 
[វីដេអូ] Ep. 27​ប្រធានបទ៖ សំនួរផ្សេងៗរបស់ទស្សនិកជន

១. តើមហារីកមាត់ធ្មេញមានរោគសញ្ញាអ្វីខ្លះ?
ចំពោះមហារីកមាត់ធ្មេញ គេសម្គាល់ឃើញមានច្រើន៖
ចំណុចទី១គាត់អាចមានដំបៅមិនចេះជានៅក្នុងមាត់នឹងគាត់មានដំបៅនៅក្នុងមាត់រហូត ដាច់ពីមួយទៅមួយ។
ចំណុចទី២វិញឃើញថាដំបៅនឹងមានសភាពដុំៗហើយស្អិត។
ចំណុចទី៣គឺក្នុងមាត់គាត់មានដំបៅដែលមានរូបរាងជាពណ៌ក្រហមខ្លះពណ៌សខ្លះ ហើយវានៅពាសពេញផ្ទៃមាត់ នៅក្នុងមាត់ អណ្ដាតឬនៅកន្លើតនិងបំពង់កជាដើម។ចំពោះចំណុចនេះអ្នកជំងឺគាត់មានអារម្មណ៍ឧស្សាក្អកពេលដែលគាត់ក្អកគាត់មានអារម្មណ៍ថាមានសាច់មួយដុំនៅជាប់ទើសកន្លែងបំពង់កគាត់រហូត គាត់ពិបាកក្នុងការទំពារអាហារជាដើម។

បើមិនប្រញាប់លះបង់ទម្លាប់អាក្រក់ទាំងនេះចោលទេ អ្នកនឹងកើតជំងឺមហារីកមាត់ធ្មេញ -  Post News
២. តើការដាំបង្គោលធ្មេញក្នុងឆ្អឹងប្រឈមនឹងគ្រោះថ្នាក់ដែរឬទេ?
តាមពិតទៅការដាំបង្គោលធ្មេញក្នុងឆ្អឹងដែលគេហៅថា dental implant នេះមិនមានគ្រោះថ្នាក់អ្វីនោះទេ ផ្ទុយទៅវិញការដាំបង្គោលក្នុងឆ្អឹងបានជួយសម្រួលច្រើននៅក្នុងមាត់យើងបានន័យថាមិនឲ្យមានការស្រកឆ្អឹង ពីព្រោះថាបើសិនជាយើងបាត់បង់ធ្មេញទៅ កន្លែងដែលធ្លាប់មានធ្មេញនៅកន្លែងនឹងមានសភាពឆ្អឹងធំល្អតែបើសិនយើងបាត់ធ្មេញនឹងទៅគឺធ្វើឲ្យធ្មេញនឹងស្រក។តែបើយើងបានដាំ dental implant នឹងគឺជួយឲ្យឆ្អឹងយើងនៅល្អវិញ។

Top Questions Patients Ask About Dental Implants | Advanced Dental Implant  Center
៣. តើការសម្អាតធ្មេញបែបណាទើបល្អ?
ជាទូទៅយើងត្រូវលាងសម្អាតធ្មេញយ៉ាងតិចឲ2ដងក្នុងមួយឆ្នាំ គឺ6ខែម្ដង។តែក្នុងករណីខ្លះអ្នកជំងឺខ្លះគាត់នៅផ្ទះគាត់ថែធ្មេញរបស់គាត់បានល្អណាស់ អញ្ចឹងគាត់អាចជ្រើសរើសមកសម្អាតមួយឆ្នាំម្ដងក៏បានដែរក្នុងករណីគាត់អត់ឈឺធ្មេញ។ប៉ុន្តែចំពោះករណីខ្លះទៀតខុសប្លែកបានន័យអ្នកជំងឺខ្លះគាត់មានអាយុច្រើនហើយមានជំងឺរលាកអញ្ចាញទៀត អញ្ចឹងគាត់អាចមក3ម្ដងក៏បានផងដែរ៕

៥ ចំំណុចអំពីថ្គាមទាល់

សូមទស្សនាវីដេអូខាងក្រោម៖