[វីដេអូ]| Ep.5 ប្រធានបទ៖សុខភាពមាត់ធ្មេញរបស់ទារក និងកុមារ
១. តើមូលហេតុអ្វីដែលធ្វើឲ្យធ្មេញរបស់ទារក និង កុមារពុកលឿន?
មូលហេតុចម្បងនៃធ្មេញរបស់ទារកដែលគាត់មានសភាពពុកលឿន គឺដោយសារតែគាត់បៀមដបទឹកដោះគោ ។នៅក្នុងនោះដែលកំប៉ុងទឹកដោះគោដែលគាត់បៀមមានជាតិផ្អែម ពេលខ្លះអ្នកម្ដាយគាត់ឲ្យបៀមជាប្រភេទទឹកផ្លែឈើហើយបៀមរយៈពេលយូរ។ទាំងអស់នេះហើយជាកត្តាធ្វើឲ្យធ្មេញរបស់គាត់ឆាប់ពុកផុយលឿន។
២. តើកុមារត្រូវប្រើប្រាស់ថ្នាំ ឬច្រាសប្រភេទបែបណា?
ដើម្បីឲ្យកុមារមានការងាយស្រូលក្នុងការប្រើប្រាស់ឪពុកម្តាយគួរតែជ្រើសរើសប្រភេទថ្នាំ ឬច្រាសណាដែលត្រូវនឹងអាយុរបស់គាត់។ព្រោះយើងបានដឹងហើយថាកូនក្មេងមិនអាចដុសថ្នាំដូចមនុស្សធំបានទេ។គួរជ្រើសរើសថ្នាំដុសធ្មេញជាប្រភេទជែលគ្មានរសជាតិ និងមិនប៉ះពាល់ដល់សុខភាព។
៣. តើគួរប្រើវិធីសាស្ត្របែបណាដើម្បីអោយទារក ឬកុមារងាយស្រួលក្នុងការដុសធ្មេញដោយខ្លួនឯង?
អ្នកគួរប្រើវិធីសាស្ត្រមានដូចជា៖
- ជ្រើសរើសថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ
- ប្រភេទច្រាសទន់ៗកុំធំពេក
- ឪពុកម្ដាយត្រូវតែជួយបង្រៀនដើម្បីឲ្យពួកគាត់ឆាប់ចេះដុសដោយខ្លួនឯង
- ឧស្សាហ៍ឲ្យដុសធ្មេញមុនពេលចូលគេ ឬបន្ទាប់ពីញុំាអាហារ
៤. តើកត្តាអាហារអ្វីខ្លះដែលជួយធ្វើឲ្យធ្មេញកុមារឬទារកមានភាពរឹងមាំ?
អាណាព្យាបាលគួរតែអប់រំកូនមានដូចជាកុំឲ្យគាត់ញុំាប្រភេទនំខេកញញឹកញាប់ពេក ឬរបស់ផ្អែមៗ អ្វីដែលមានជាតិស្អិត គួរតែកាត់បន្ថយ។ ចំពោះចំណីអាហារដែលជួយសុខភាពមាត់ធ្មេញគឺ ផ្លែឈើ បន្លែ និងញុំាទឹកឲ្យបានច្រើនបន្ទាប់ពីញុំាចំណីអាហាររួច៕
សូមទស្សនាវីដេអូខាងក្រោម៖