[វីដេអូ] Ep.69 ប្រធានបទ៖ ជំងឺជ្រាំងអណ្តាត

ជំងឺជ្រាំងអណ្តាត គឺជាជំងឺដែលកើតឡើងពីពពួកមេរោគផ្សិត ដែលបង្កអោយមានជាផ្ទាំងសៗ ឬអុជសៗនៅលើអណ្តាត អញ្ចាញធ្មេញឬនៅលើកេមថ្ពាល់ខាងក្នុងមាត់ និងនៅលើបបូរមាត់ផងដែរ។

 
[វីដេអូ] Ep.69 ប្រធានបទ៖  ជំងឺជ្រាំងអណ្តាត

ចំពោះជំងឺជ្រាំងអណ្តាត កើតឡើងដោយសារនៅក្នុងមាត់មានមេរោគល្អ និងមេរោគអាក្រក់នៅពេលដែលមេរោគអាក្រក់បានកើនឡើងច្រើននិងពពួកមេរោគផ្សិត និងធ្វើអោយប្រព័ន្ធការពារចុះខ្សោយទើបធ្វើអោយមានជំងឺជ្រាំងអណ្តាត។ មេរោគជ្រាំងអណ្តាតអាចកើតឡើងទៅដល់មនុស្សគ្រប់វ័យជាពិសេស កើតទៅលើកូនក្មេង និងមនុស្សចាស់ដែលគាត់មានប្រព័ន្ធការពារសាពាង្គការចុះខ្សោយ និងអាចកើតឡើងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមទៀតផង ។

ជំងឺជ្រាំងអណ្តាតនេះមានផលប៉ះពាល់ច្រើនទៅលើសុខភាពមាត់ធ្មេញ​ ធ្វើអោយមានក្លិនមាត់អត់ល្អ បាត់បង់នៅរស់ជាតិពេលញុំាអាហារ មានការឈឺចាប់នៅក្នុងមាត់ និងមានបញ្ហានៅពេលដែលមានទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។

ការព្យាបាលជំងឺជ្រាំងអណ្តាតនេះ គឺត្រូវធ្វើការលាបជែលដែលមានជាតិថ្នាំ ដែលអាចសម្លាប់ទៅលើពពួកមេរោគផ្សិតក៏ដូចពពួកបាក់តេរី​ផ្សេងរយៈ២ថ្ងៃទៅ១អាទិត្យ បើសិនជាព្យាបាលនេះគ្មានការអន់ថយនោះទេ សូមទៅជួបជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យដើម្បីធ្វើការព្យាបាល។

សូមរម្លឹកថា ដើម្បីឲ្យសុខភាពមាត់ធ្មេញមានសុខភាពល្អ អ្នកគួរព្យាយាមញុំាទឹកអោយបានច្រើន សម្អាតធ្មេញ ២ដងក្នុងមួយថ្ងៃ ឬដុសធ្មេញក្រោយពេលញុំាអាហាររួច និងឧស្សាហ៍មកត្រួតពិនិត្យមាត់ធ្មេញជារៀងរាល់៦ខែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖