[វីដេអូ] Ep.30 ប្រធានបទ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង

 
[វីដេអូ] Ep.30 ប្រធានបទ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង

.តើការដាំបង្គោលធ្មេញនៅក្នុងឆ្អឹងគឺជាអ្វី?

ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង គឺជាបច្ចេកទេសមួយដែលគេដាំបង្គោលសម្រាប់ជំនួសធ្មេញដែលបាត់បង់ ហើយអាចដាំបានទាំងថ្គាមលើ និង ថ្គាមក្រោមរបស់អ្នកជំងឺ។ជាទូទៅអាចធ្វើវាដោយជំនួសធ្មេញមួយគ្រាប់ ធ្មេញច្រើនគ្រាប់ឬធ្មេញទាំងអស់តែម្តង ។

. តើអ្នកជំងឺប្រភេទណាខ្លះទើបអាចទទួលយកការដាំបង្គោលក្នុងឆ្អឹងបាន?

ការដាំបង្គោលក្នុងឆ្អឹងនេះ គឺអាចធ្វើបានទៅលើអ្នកជំងឺដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសុខភាពល្អ មិនជក់បារី មានអនាម័យមាត់ធ្មេញល្អ​ ជាអ្នកជំងឺមិនមានជំងឺទឹកនោមផ្អែមឬក៏មានប៉ុន្តែស្ថិតក្រោមគ្រប់គ្រងបានល្អ និងអ្នកជំងឺមានឆ្អឹងនៅក្នុងធ្មេញគ្រប់គ្រាន់។

. តើការដាំបង្គោលក្នុងឆ្អឹងមានសុវត្ថិភាពដែរឬទេ?

ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង អាចជឿជាក់ថាមានសុវត្ថិភាព ១០០%។

.​ ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹងមានការឈឺចាប់និងផលវិបាកដែរឬទេ?

ជាទូទៅការឈឺចាប់និងផលប៉ះពាល់បែងចែកជាពីរ កំឡុងពេលធ្វើ និង ក្រោយពេលធ្វើ

  • ក្នុងកំឡុងពេលធ្វើ៖ ជាទូទៅមិនមានការឈឺចាប់ទេ ប៉ុន្តែអ្នកជំងឺខ្លះគាត់មិនមានការសុំាំនិងការប្រើថ្នាំស្ពឹកដែលអាចឲ្យគាត់មានអារម្មណ៍ថាដូចហើមមុខឬមិនសូវស្រណុក។
  • ក្រោយពេលធ្វើ៖ គ្រូពេទ្យតែងតែឲ្យអ្នកជំងឺញុំាំថ្នាំដូចជាថ្នាំសំលាប់មេរោគ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបំបាត់ហើម ឬថ្នាំលាប និងប្រើប្រាស់ទឹកខ្ពុលមាត់ជាដើម។

.តើការដាំបង្គោលធ្មេញនៅក្នុងឆ្អឹងអាចប្រើប្រាស់បានរយៈពេលប៉ុន្មាន?

ក្នុងលក្ខខណ្ឌដែលអ្នកជំងឺទទួលបានការដាំបង្កោលធ្មេញនៅក្នុងឆ្អឹងស្របតាមបច្ចេកទេស អនាម័យមាត់ធ្មេញបានល្អ ណាត់ជួបគ្រូពេទ្យជារៀងរាល់៦ខែម្ដងនោះបង្គោលក្នុងឆ្អឹងគឺអាចប្រើប្រាស់បានរយៈពេលយូរនិងអាចប្រើបានរយៈពេលមួយជីវិតតែម្ដង៕

តិចនិកងាយៗ កែលម្អសុខភាពមាត់ធ្មេញ | សារព័ត៌មាននគរធំ