[វីដេអូ] Ep.66 ប្រធានបទ៖ កំណកកំបោរមាត់ធ្មេញ

តើអ្វីទៅជាកំណកកំបោរមាត់ធ្មេញ? កំណកកំបោរ គឺជាបណ្តុំនៃការសំយោគដែលបានមកពីមេរោគ និងរួមបញ្ចូលជាមួយទឹកមាត់ រូមទាំងសារធាតុរាវដែលបញ្ចេញពីអញ្ចាញធ្មេញក្នុងរយៈពេលជាក់លាក់ណាមួយនឹងបង្កើតអោយមានជាដុំកំណកកំបោរកើតឡើងភាគច្រើនតោងជាប់នៅ ក ធ្មេញ។

 
[វីដេអូ] Ep.66 ប្រធានបទ៖  កំណកកំបោរមាត់ធ្មេញ

លក្ខណ:សម្គាល់របស់កំណកកំបោរ

ចំពោះកំណកកំបោរ គឺអាចសម្គាល់បានដោយមានដុំដែលតោងជាប់ជាមួយនឹង ក ធ្មេញ។ ជាពិសេសនៅតាមអញ្ចាញធ្មេញ ឬនៅក្រោមអញ្ចាញធ្មេញដែលនៅជុំវិញធ្មេញ និងសម្គាល់បានដោយភាពរឹងដែលយើងមិនអាចដុសចេញបានដោយប្រើច្រាសដុសធ្មេញ។

កំណកកំបោរធ្មេញមានផលប៉ះពាល់ច្រើនចំពោះសុខភាពមាត់ធ្មេញ។​ ជាពិសេសទៅលើអញ្ចាញធ្មេញនៅលើ ក ធ្មេញ អាចមានជាការសន្ដអញ្ចាញ ឬឆ្អឹងដែលនៅជុំវិញធ្មេញ ដែលបង្កឡើងដោយកំណកកំបោរ។ វាអាចអោយមានជាការរលាកជុំវិញមាត់ធ្មេញធ្វើ ងាយនឹងហូរឈាមនៅពេលដែលទំពារចំណីអាហារ និងមានការប្រែប្រួលពណ៌ធ្មេញផងដែរ។

ដើម្បីការពារកំណកកំបោរកុំអោយមាននៅជាប់នឹងអញ្ចាញធ្មេញ យើងត្រូវធ្វើមានដូចជា៖

  • សម្អាតធ្មេញក្នុងមួយថ្ងៃឲ្យបាន ២ដង
  • ត្រូវប្រើអំបោះទាក់ចន្លោះធ្មេញ​ ជាពិសេសធ្មេញខាងក្រោម និងខាងមុខ
  •  គួរជួបពិភាក្សាជាមួយទន្តបណ្ឌិត​ ដើម្បីអោយគាត់ធ្វើការពិនិត្យពីបញ្ហាមាត់ធ្មេញជារៀងរាល់៦ខែម្តង

គួររម្លឹកថា ដើម្បីឲ្យសុខភាពមាត់ធ្មេញមានសុខភាពល្អ អ្នកគួរសម្អាតធ្មេញ ២ដងក្នុងមួយថ្ងៃ ឬដុសធ្មេញក្រោយពេលញុំាអាហាររួច និងឧស្សាហ៍មកត្រួតពិនិត្យមាត់ធ្មេញជារៀងរាល់៦ខែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖