[វីដេអូ] Ep.13 ប្រធានបទ៖ការថែទាំធ្មេញក្រោយពេលពត់ធ្មេញ

 
[វីដេអូ] Ep.13 ប្រធានបទ៖ការថែទាំធ្មេញក្រោយពេលពត់ធ្មេញ

១. តើយើងត្រូវថែទាំធ្មេញបែបណាក្រោយពេលពត់ធ្មេញរួច?

សម្រាប់អ្នកជម្ងឺដែលគាត់ដាក់ Brace គឹវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលតម្រូវអោយគាត់សម្អាតធ្មេញអោយបានល្អ ហេតុអ្វីបានជាត្រូវធ្វើដូច្នេះ នៅពេលដែលអ្នកដាក់ Brace ហើយ ។ ឆ្លុះមើលមុខ កញ្ចក់ នោះអ្នកនឹងឃើញថា Brace គឺមានដង្កៀបនិងមានចន្លោះដែលអាចជាប់ចំណីអាហារ ប្រសិនបើយើងសម្អាតធ្មេញមិនបានល្អ  តើវានឹងមានអ្វីកើតឡើង ផ្ទៃធ្មេញដែលនៅជុំវិញ Brace និងមានការខូចខាតយ៉ាងងាយ ប្រសិនបើយើងប្រៀបធៀប ទៅកាលមិនទាន់ដាក់ Brace ដូច្នេះនៅពេលដែលយើងដាក់ Brace គឺត្រូវយកចិត្តទុកដាក់សម្អាតអោយបានប្រសើរជាងមុន ចំណាយពេលវេលាសម្អាតច្រើនជាង អ្នកដែលមិនដាក់ Brace ឥឡូវយើងនឹងបង្ហាញពីរបៀបសម្អាតធ្មេញងាយៗ ដែលនៅតែអាចរក្សាអនាម័យមាត់ធ្មេញយើងអោយល្អដដែល ។ ដូចដែលអ្នកបានឃើញ យើងមាន ម៉ូឌែល នៅទីនេះដែលមាន Brace ដូននៅក្នុងមាត់យើង ជាធម្មតាយើងប្រើប្រាស់ច្រាស់ដុះធ្មេញ ជាមួយថ្នាំដុះធ្មេញសម្អាត ១ថ្ងៃ ២ ទៅ ៣ដង ប៉ុន្តែសម្រាប់យើងពត់ធ្មេញយើងត្រូវសម្អាតរាល់ពេលដែលយើងញុំាអាហារ អ្នកត្រូវតែមានឈុតសម្រាប់ សម្អាតធ្មេញដាក់តាមខ្លួនគ្រប់ទីកន្លែង ។ខ្ញុំជឿរជាក់ថា អ្នកមិនចង់បង្ហាញគេអោយឃើញមានចំណីអាហារ ជាប់នៅលើ Brace របស់អ្នកពេលដែលអ្នកធ្វើដំណើរទៅណានោះទេ ។ ដូច្នេះអ្នកគួរ ដាក់ច្រាស់ដុះធ្មេញនឹងថ្នាំដុះធ្មេញជាប់ខ្លួន ជានិច្ច ។​ដូច្នេះតើត្រូវថែទាំ សំអាតធ្មេញដែលអ្នកដាក់ Braces ដោយរបៀបណានៅពេល?​ បើប្រៀបធៀបជាមួយអ្នកជំងឺធម្មតា ដូច្នេះអ្នកត្រូវកាន់ច្រាស់ដុះធ្មេញនៅកម្រិត ៤៥ឌឺក្រេនៅលើធ្មេញដែលដាក់ Braces បន្ទាប់មកដុះធ្មេញថ្នមៗ មិនមែនដុះធ្មេញតែផ្នែកខាងលើទេ គឹត្រូវដុះទាំងផ្នែកខាងក្រោមផងដែរ។

២. កុំផ្តោតតែលើការសម្អាតធ្មេញខាងក្រៅតែម្យ៉ាង នៅពេលដែលអ្នកដាក់ Braces អ្នកក៏ត្រូវតែសម្អាតនៅធ្មេញខាងក្នុងផងដែរ ព្រោះវាជាកន្លែងដែលងាយជាប់ចំណីអាហារផងដែរ ៕ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវអនុវត្តន៍តាមពីរវិធានការនេះ ។ ដូចដែលខ្ញុំបាននិយាយអញ្ចឹង លោកអ្នកគួរដុះសម្អាតធ្មេញ ១ថ្ងៃ ២ ទៅ៣ដង និងរាល់ពេលញុំាអាហារ ។ឥលូវនេះគឺ ផលិតផលសំខាន់ផ្សេងទៀតដែលអ្នកត្រូវប្រើ គឺច្រាស់សម្រាប់ដុះចន្លោះ ឬហៅថា Inter Dental Brush វាគឺមាននៅគ្លីនិក របស់យើង ។ ពួកយើងតែងតែផ្តល់ជូនអ្នកជម្ងឺរបស់យើង បន្ទាប់ពីគាត់ទទួលការពត់ធ្មេញជាមួយនឹងឈុតសម្រាប់សម្អាតធ្មេញផ្សេងៗទៀត ។ ហេតុអ្វីបានជាវាមានសារៈសំខាន់ ព្រោះពេលខ្លះច្រាស់ធម្មតា មិនអាចសម្អាតចំណី នៅចន្លោះ Brace បានទេ ដូច្នេះច្រាស់នេះវាអាចបត់បែនបាន នៅពេលដែលចំណីអាហារជាប់នៅកន្លែងណាមួយ នៅពេលច្រាស់ធម្មតាមិនអាចលូកបាន ច្រាស់នេះ គឺអាចយកចេញបាន និងមានភាពងាយស្រួល ជំហានទី២នេះ គឺសំខាន់ណាស់ ។

៣. ម៉ាស៊ីនបាញ់សម្អាតដោយកម្លាំងទឹក ឬ Water Flosser នៅពេលដែលយើងទៅពេទ្យធ្មេញ គឺទន្តបណ្ឌិតប្រើម៉ាស៊ីនសម្អាតដោយប្រើកម្លាំងខ្យល់ ឬទឹក ដែលមានកម្លាំងខ្លាំង ពួកយើងមិនអាចធ្វើដូច្នេះនៅផ្ទះដោយខ្លួនឯងបានទេ ។ ដូចនេះ ម៉ាស៊ីននេះគឺជាឧបករណ៍ដែលជំនួសសម្រាប់លោកអ្នកសម្អាតនៅផ្ទះដោយលោកអ្នក គ្រាន់តែដាក់ទឹកចូលទៅក្នុងម៉ាស៊ីន រួចលោកអ្នកចុចប៉ូតុងបើក នោះទឹកនឹងកម្លាំងម៉ាស៊ីន រុញទឹកមកសម្អាតចំណីអាហារដែលនៅជាប់ធ្មេញ ឬ Braces ហើយនេះគឺជាឧបករណ៍សម្អាតដ៏ល្អមួយផងដែរ ។ ចំណុចតូចៗទាំងអស់នេះ ពិតជាសំខាន់ខ្លាំងណាស់ ដើម្បីថែរក្សាធ្មេញ ដែលដាក់ Braces

៤.មួយទៀតគឺលោកអ្នកត្រូវប្រើទឹកខ្ពុរមាត់បន្ទាប់ពីញុំាអាហារ ហើយសម្អាតធ្មេញរួចលោកអ្នកត្រូវប្រើទឹកខ្ពុរមាត់ហេតុអ្វីបានជាត្រូវខ្ពុរ? ព្រោះវាអាចជួយសម្លាប់បាក់តេរីផ្សេងៗ ទៀត ទោះបីជាយើងមិនបាន ដុះធ្មេញ ២ ទៅ ៣ម៉ោងក៏ទឹកខ្ពុរមាត់នៅមានប្រសិទ្ធភាព បន្ទាប់ពីអ្នកបានញុំាចំណីអាហារ ។ ចំនុចតូចៗទាំងនេះដែលអ្នកត្រូវចាប់អារម្មណ៍ យកចិត្តទុកដាក់ថែទាំ កំឡុងពេលដែលលោកអ្នកដាក់ Braces លោកអ្នកត្រូវ ដឹងថាការព្យាបាល គឺប្រព្រឹត្តិរយៈពេលជាប់ ១ឆ្នាំ វាពិតជាមានសារៈសំខាន់ដែលត្រូវសម្អាត ជារៀងរាល់ថ្ងៃ វាពិតជាត្រូវកា ការវិនិយោគ លុយកាក់ នឹងពេលវេលាផងដែរ និងកិច្ចសហការណ៍ជាមួយទន្ទបណ្ឌិតនឹងរួមអ្នកផងដែរ ដូច្នេះថែទាំធ្មេញអ្នកអោយស្អាត វានឹងជួយអ្នកមានធ្មេញស្អាតរឹងមាំ ។តើបន្ទាប់ពីដាក់ Braces ហើយ

៥. ត្រូវមកជួបទន្តបណ្ឌិតដែរឬទេ?

បន្ទាប់ពីដាក់ Braces ហើយ អ្នកជម្ងឺត្រូវមកជួបទន្តបណ្ឌិត ១ដងជារៀងរាល់ខែ អាស្រ័យទៅលើដំណាក់កាលនៃការព្យាបាល ពេលខ្លះយើងណាត់ជួបជាមួយអ្នកជម្ងឺ ៣សប្តាហ៍ ៤ ឬ ៦ សប្តាហ៍ វាអាស្រ័យទៅលើការផ្តល់មតិយោបល់របស់ទន្តបណ្ឌិត អំពីតារាងការណាត់ជួប តែជាធម្មតាគឺ១ខែម្តង ហើយវាក៏ខុសៗគ្នាផងដែរ ទៅតាមដំណាក់កាលព្យាបាល ។

៦. តើអាហារប្រភេទណាដែលយើងគួរញុំា ?

ដូចដែលយើងបានដឹងហើយថា ប្រភេទអាហារដែលមានជាតិស្ករ អាហារអាសេនិច អាចធ្វើអោយយើងខូចធ្មេញប្រសិនបើយើងញុំា ឬផឹកវារយៈពេលយូរ វាក៏ដូចគ្នាជាមួយនឹង នៅពេលដែលដាក់ Braces ដែរ ។វាមានប្រភេទអាហារមួយចំនួនដែលយើងត្រូវ ញុំា នឹងមិនត្រូវញុំា វាពិតជាមានសារៈសំខាន់ណាស់ ដែលយើងត្រូវធ្វើ មុនពេលពត់ធ្មេញ ដូច្នេះនៅពេលដែលអ្នកពត់ធ្មេញ ជាធម្មតា Braces អញ្ចឹង អ្វីៗគឺពិបាកញុំា ដែលអាចអោយយើងរបូត Braces ពេលដែលយើងញុំារបស់រឹង ដូចជាដំឡូងចំនិតបំពង ឬក៏យើងញុំាប៉ោមទាំងមូលដូច្នោះ ដោយមិនបានចិតវាជាចំនិតតូចៗ ឬញុំាស្តេក មាន់បំពង វាគឺពិតជាពិបាកទំពារ វាងាយនឹងធ្វើអោយរបូត Braces នឹងលួស វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់យើងដែលត្រូវកាត់អាហារទាំងអស់ទៅជាដុំតូចៗ ហើយបន្ទាប់មកចាំញុំា ហើយពេលយើងញុំា ស្តេកឬមាន់បំពងត្រូវប្រើកាំបិតនឹងសម កាត់វាអោយទៅជាបំណែកតូចៗ មុនពេលយើងញុំា សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនបញ្ឈប់អ្នកជម្ងឺខ្ញុំអោយឈប់ញុំាអ្វីនោះទេ អ្នកអាចញុំាអ្វីក៏បាន ប៉ុន្តែអ្នកត្រូវប្រយ័ត្នកុំញុំាអាហារទាំងដុំធំៗ ឬអាហារអ្វីដែលនឹង ស្អិត ដូចជាស្ករគ្រាប់ ការ៉េម ឬអាហារដែលមានសារធាតុអាសេនិច ឧទាហរណ៍ដូចជា៖ កូកាកូឡា ភេសជ្ជៈស្ព្រាយអ្នកនៅតែអាចញុំាអាហារទាំងអស់នេះ ប៉ុន្តែត្រូវកាត់បន្ថយមកត្រឹម១ដង ក្នុង១សប្តាហ៍ ហើយបន្ទាប់ ពីញុំាត្រូវសម្អាតធ្មេញអោយបានល្អផងដែរ ដូច្នេះគឺគ្មានអ្វីដែលតោងជាប់ចន្លោះធ្មេញ នឹង Braces វាមានន័យថាធ្មេញអ្នកគឺស្អាតល្អ នេះគឺជាប្រភេទអាហារដែលអ្នកមិនគួរញុំាជាប្រចាំ ហើយក៏ត្រូវប្រុងប្រយ័ត្នរាល់ពេលញុំាពួកវា ហើយតើអាហារប្រភេទណាដែលអ្នកគួរញុំាដើម្បីអោយធ្មេញនឹង Braces នៅតែបានស្អាត សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំណែនាំអោយអ្នកជម្ងឺ ដែលពត់ធ្មេញញុំាសាឡាត់ អោយបានច្រើន និងផ្លែឈើអោយបានច្រើន និងរបបអាហារដែលមានសារជាតិហ្វាយប៊ឺ ដែលប្រភេទអាហារទាំងនេះជួយសម្អាត ជុំវិញធ្មេញនិង Braces ហើយអាហារដូចជាសាឡាត់ មិនធ្វើអោយប៉ះពាល់ ឬខូចធ្មេញទេ បើប្រៀបធៀបជាមួយអាហារផ្សេង ហើយចំនុចសំខាន់មួយទៀត បន្ទាប់ពីញុំា ត្រូវសម្អាតធ្មេញអោយបានត្រឹមត្រូវ នឹងញុំាទឹកអោយបានច្រើននៅក្នុងមួយថ្ងៃ ។ ជាធម្មតាទឹកមាត់ជួយសម្អាតធ្មេញរបស់អ្នក ប៉ុន្តែពេលខ្លះ នៅពេលដែលយើងដាក់ Braces គឺពុំមានទឹកមាត់គ្រប់គ្រាន់ទេ ដែលជាហេតុសំខាន់ខ្លាំងណាស់ ដែលយើងត្រូវញុំាទឹកជាប្រចាំអោយបានច្រើនដែលអាចជួយអោយធ្មេញ និង Braces នៅតែស្អាត ។

៧. អនុសាសន៍

សម្រាប់ខ្ញុំផ្ទាល់ ក្នុងនាមជាទន្តបណ្ឌិតម្នាក់ ក៏ដូចជាអ្វីដែលខ្ញុំបានព្យាបាលអ្នកជម្ងឺខ្ញុំផ្ទាល់ខ្ញុំសូមអោយអ្នកជម្ងឺទាំងអស់ដែលបានដាក់ Braces គឺវាពិតជាមិនមានភាពងាយស្រួលនោះទេ ព្រោះដំណើរការព្យាបាលត្រូវធ្វើទៅរហូតដល់មួយឆ្នាំជាង ប្រសិនបើអ្នកធ្វើតាមការណែនាំ ដោយថែទាំធ្មេញរបស់លោកអ្នក ព្រោះវាមិនត្រឹមតែការវិនិយោគប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវវិនិយោគលើពេលវេលារបស់លោកអ្នក ហើយវាក៏ជាការវិនិយោគដើម្បីធ្មេញស្អាត ស្នាមញញឹម ស្រស់បំព្រង ដូច្នេះលោកអ្នកត្រូវថែទាំងធ្មេញអ្នកអោយមានអនាម័យស្អាតល្អ ផ្តល់ពេលវេលាអោយច្រើនជាងមុនបន្តិច ទៅលើការសម្អាតធ្មេញរបស់អ្នកអោយបានស្អាត បើប្រៀបធៀបទៅកាលពីមុន យើងសម្អាតធ្មេញតែ ២នាទី តែពេលដាក់ Braces ត្រូវសម្អាតដល់ទៅ ៥នាទី និងដុសធ្មេញរាល់ពេលដែលអ្នកញុំាអាហារ ពីមុនអ្នកសម្អាតធ្មេញ មួយថ្ងៃ ២ ទៅ៣ដង ក្នុងមួយថ្ងៃ តែពេលព្រឹក ល្ងាច តែពេលដាក់ Braces គឺត្រូវសម្អាតរាល់ពេលដែលញុំាអាហារ នេះជាភាពខុសគ្នាពេលមិនទាន់ដាក់ Braces និងក្រោយពេលដាក់ Braces នេះជាការណែនាំរបស់ខ្ញុំ ដើម្បីទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត គឺលោកអ្នកត្រូវព្យាបាលអោយទាន់ពេលវេលា ។

សូមទស្សនាវីដេអូខាងក្រោម៖