[វីដេអូ] Ep.28 ប្រធានបទ៖ Oral Scanner

 
[វីដេអូ] Ep.28 ប្រធានបទ៖ Oral Scanner

. តើអ្វីទៅជា Oral Scanner ?

ទាក់ទងនឹង Oral Scanner គឺជាបច្ចេកវិទ្យាថ្មីមួយទំនើបនាំចូលពីបរទេសមក ហើយបច្ចេកវិទ្យានេះគឺកំពុងតែរីកដុះដាលនៅប៉ែកខាងអឺរ៉ុប។ បច្ចុប្បន្នបច្ចេកវិទ្យានេះបានចូលមកដល់ប្រទេសកម្ពុជាហើយ។

. តើអត្ថប្រយោជន៍របស់ Oral Scanner មានអ្វីខ្លះ?

ចំពោះអត្ថប្រយោជន៍របស់ Oral Scanner គឺ

  • អ្នកជំងឺអត់មានការឈឺចាប់ទេ ដោយសារពីមុនមកនៅពេលដែលចង់បានធ្មេញ ត្រូវខាំពុម្ពសង្កត់ពុម្ពនៅក្នុងមាត់ធ្វើឲ្យអ្នកជំងឺឈឺនៅពេលដែលសង្កត់។អញ្ចឹង Oral Scannerនឹងអត់មានសង្កត់ពុម្ពទៀតទេ មានន័យថាគ្រាន់តែធ្វើការស្កេនជាការស្រេច។

. តើសញ្ញាអ្វីខ្លះដើម្បីឲ្យអ្នកជំងឺគួរធ្វើ Oral Scanner?​

អ្នកជំងឺដែលមានសញ្ញាក្អួតចង្អោរខ្លាំង គឺយើងឈានទៅដល់ធ្វើ Oral Scanner គឺគាត់បាត់បញ្ហានឹងហើយ។ម្យាងទៀតអ្នកជំងឺដែលអាចធ្វើ Oral Scanner បានគឺអ្នកជំងឺដែលចង់បានធ្មេញថ្មី ឬ​ ធ្មេញគាត់មានបាក់បែកត្រូវជួសជុលនៅពេលរៀបចំខាំពុម្ពយើងធ្វើ Oral Scannerនឹងបាន។ជាពិសេសមួយទៀតនោះអ្នកជំងឺដែលចង់បានស្នាមញញឹមស្រស់ស្អាត គេហៅថា Smile Design អញ្ចឹងអ្នកជំងឺប្រភេតនឹងគាត់ចង់បានផ្ទៃមុខគាត់នឹងការសើចរបស់គាត់ចេញមកស្អាតមានភាពទាក់ទាញ ការងារទាំងអស់នេះយើងអាចធ្វើបានក្នុង Oral Scannerបានទាំងអស់។

. តើការធ្វើ Oral Scanner​ មានផលប៉ះពាល់ដែរឬទេ?

តាមសិក្សាមកការធ្វើ Oral Scanner គ្មានផលប៉ះពាល់ទេ គឺមានសុវត្ថិភាពសម្រាប់បងប្អូនទាំងអស់គ្នា៕

សូមទស្សនាវីដេអូខាងក្រោម៖