[វីដេអូ] Ep.67 ប្រធានបទ៖ ធ្មេញកុមារ
ចំពោះការដកធ្មេញកុមារ គឺមិនមានផលប៉ះពាល់នោះទេប្រសិនបើធ្វើពិនិត្យបានត្រឹមត្រូវទាក់ទងនឹងការពិនិត្យនៅក្នុងមាត់ និងការថត X-ray បានត្រឹមត្រូវ ។
ចំពោះធ្មេញដែលដកទៅគ្មានផលប៉ះពាល់ អាស្រ័យទៅលើអាយុរបស់អ្នកជំងឺ មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ និងទន្តបណ្ឌិតជំនាញគឺអាចដកធ្មេញរបស់អ្នកជំងឺប្រកបដោយសុវត្ថិភាពដោយមិនមានផលប៉ះពាល់អ្វីទាំងអស់ ។
សូមជម្រាបថាចំពោះធ្មេញដែលដក មិនបានពិនិត្យមើលច្បាស់លាស់នឹងបង្កជាផលប៉ះពាល់ដល់អ្នកជំងឺ។
អាហារដែលអាចបរិភោគក្រោយការដកធ្មេញហើយ គឺអាចញុំាបានទូទៅដោយមិនបាច់តមអី្វច្រើននោះទេ ប៉ុន្តែចំពោះប្រភេទអាហារដែលញុំាមិនបាន គឺទាក់ទងនឹងអាហារឆៅ បន្លែឆៅ ពីព្រោះអាចមានមេរោគជ្រៀតចូលកន្លែងដែលដកធ្មេញ។
ដើម្បីរក្សាធ្មេញកុមារអោយមានរឹងមាំបានល្អ អាណាព្យាបាលគួរតែកាត់បន្ថយកុំឲ្យកូនញុំា ប្រភេទគ្រឿងកំប៉ុងមានជាតិហ្គាស ផ្អែមពេក ស្ករគ្រាប់ អាហារណាដែលមានជាតិស្អិត និងសូកូឡាជាដើម។
គួររម្លឹកថា ដើម្បីបានសុខភាពមាត់ធ្មេញមានសុខភាពល្អ គួរសម្អាតធ្មេញ ២ដងក្នុងមួយថ្ងៃ ឬដុសធ្មេញក្រោយពេលញុំាអាហាររួច និងឧស្សាហ៍មកត្រួតពិនិត្យមាត់ធ្មេញជារៀងរាល់៦ខែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖