[វីដេអូ] Ep.29 ប្រធានបទ៖ សរសៃធ្មេញងាប់ ឬ pulp necrosis
១. ដូចម្ដចដែលហៅថា សរសៃធ្មេញងាប់ ឬ pulp necrosis ?
Pulp necrosis ប្រៀបបានដូចជាធ្មេញងាប់សរសៃ ជាធម្មតាធ្មេញនឹងគ្មានសរសៃឈាមអ្វីទៅចិញ្ចឹមទៀតទេ វាអាចនឹងបាត់បង់សរសៃប្រសាទដែលជាញៀនឲ្យយើងដឹងថា តើធ្មេញនឹងមានអារម្មណ៍ថាក្ដៅត្រជាក់ ឬក៏ឈឺស្រៀវគឺបាត់បង់អស់ហើយ។
២. តើសញ្ញាអ្វីខ្លះដែលបង្ហាញថា កំពុងមានបញ្ហាងាប់សរសៃធ្មេញ?
- គ្រូពេទ្យជាអ្នករកឃើញ : ដោយសារតែបញ្ហារោគពុកធ្មេញ ដំណាក់កាលដំបូងគ្មានបញ្ហាអ្វីទេ ប៉ុន្តែបើអ្នកជំងឺទុកយូរៗទៅ អាចទៅជារលាកសរសៃធ្មេញ អញ្ចឹងធ្មេញនឹងជួនកាលឈឺជួនកាលអត់។ នៅពេលមកជួបគ្រូពេទ្យធ្មេញនឹងគឺគាត់រលាកចុងឬសហើយ គ្រូពេទ្យអាចថតមើលទៅធ្មេញនឹងអាចងាប់សរសៃធ្មេញហើយ។ ម្យាងទៀតគ្រូពេទ្យអាចមើលឃើញដោយសារការប្រែពណ៌ធ្មេញ ជាធម្មតាធ្មេញដែលមិនងាប់សរសៃគឺវាឡើងសថ្លា ហើយធ្មេញដែលងាប់សរសៃគឺវាឡើងប្រែពណ៌ទៅជាខ្មៅ។
- អ្នកជំងឺដឹងខ្លួនឯង : គាត់អាចដឹងថាធ្មេញរបស់គាត់ចាប់ផ្តើមមានប្រហោងនៅកន្លែងធ្មេញណាមួយ ហើយធ្មេញនឹងគឺលេងដឹងថា ស្រៀវ ឬ មួយញុំាទឹកត្រជាក់លេងដឹងថាត្រជាក់ហើយ។
៣.តើសរសៃធ្មេញងាប់មានផលប៉ះពាល់អ្វីខ្លះ?
ផលប៉ះពាល់មិនមែនត្រឹមតែយើងមើលឃើញផ្ទាល់ទេ វាអាចធ្វើឲ្យប៉ះពាល់ដល់ឬសធ្មេញ គេហៅថារលាកសរសៃឬសធ្មេញ ហើយនឹងអាចមានមេរោគផ្សេងៗទៀត។ អ្នកខ្លះអាចរហូតដល់ឡើងអាប់សែ គឺមានខ្ទុះ មានការហើម ជួនកាលឈឺរហូតអាចបង្កទៅជាដុំគីសទៀត ប្រសិនជាយើងមិនបានព្យាបាលបណ្តាលឲ្យប៉ះពាល់ទៅដល់ឬសធ្មេញជិតខាងទៀត។ អញ្ចឹងបញ្ហាទាំងអស់នឹងយើងត្រូវការព្យាបាលបើកាន់តែធ្ងន់ធ្ងរអាចនឹងត្រូវដកចេញ ពីព្រោះវាហួសពេលការព្យាបាល។
៤. តើការព្យាបាលសរសៃធ្មេញងាប់យ៉ាងដូចម្តេចខ្លះ?
ចំពោះការព្យាបាលសរសៃធ្មេញងាប់ គឺជៀសមិនផុតទេក្នុងការព្យាបាលយកសរសៃរន្ធឬសធ្មេញ ត្រូវលាងសំអាតនៅកន្លែងសរសៃធ្មេញដែលរលួយចេញហើយ និងបញ្ចូលថ្នាំមកវិញ។ បន្ទាប់ពីព្យាបាលហើយ ករណីពីរដែលត្រូវគិត ទី១ព្យាបាលហើយអាចនឹងប៉ះឡើងវិញមានន័យថាសាច់ធ្មេញរបស់គាត់នៅពេញល្អហើយការខូចខាតមានតែ២០%ទេ។ ទី២ព្យាបាលហើយអត់អាចប៉ះឡើងវិញទេមូលហេតុដោយសារសាច់ធ្មេញនៅសល់តែ២០% អញ្ចឹងនៅពេលប៉ះឡើងវិញវាងាយនឹងក្នុងការខូចបែក ដូច្នេះហើយធ្មេញទាំងអស់ដែលត្រូវព្យាបាលហើយ ភាគច្រើនគ្រូពេទ្យតែងតែណែនាំឲ្យស្រោបធ្មេញយកតែម្ដង ពីព្រោះថាធ្មេញដែលងាប់សសៃហើយគឺជាធ្មេញមួយដែលស្រួយ ដូចបានដឹងស្រាប់ហើយថាវាគ្មានសរសៃឈាម ឬ សរសៃប្រសាទអ្វីទៅចិញ្ចឹមទៀតទេ៕
សូមទស្សនាវីដេអូខាងក្រោម៖