ក្រុមសាក្សីបេះដូង ចាប់ផ្តើមរាប់ចំនួនបេះដូងដែលបានរៀបចំរួចក្នុង «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត
ក្រុមសាក្សីបេះដូង ចាប់ផ្តើមរាប់បេះដូង ដែលបត់ដោយប្រជាពលរដ្ឋគ្រប់ទិសទី សម្រាប់បំបែកឯតទគ្គកម្មពិភពលោក នៅក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត ក្នុងបរិវេណប្រាសាទអង្គរវត្ត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
បេះដូងក្រដាសទាំងនេះ ត្រូវបានរៀបចំធ្វើជា «សួនបេះដូង» ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដោយចាប់ផ្តើមរាប់នៅថ្ងៃទី១០ ខែមេសានេះ ហើយនឹងត្រូវប្រកាសលទ្ធផលនាថ្ងៃទី១១ ខែមេសា វេលាម៉ោង ១៦:០០។
ប្រភព៖ ក្រសួងព័ត៌មាន