[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.25 ប្រធានបទ៖ ការរលាកទងសួតលើកុមារ
ជំងឺរលាកទងសួតភាគច្រើនកើតទៅលើក្មេងតូចៗ ចាប់ពីអាយុ២ខែទៅ៦ខែភាគច្រើនធ្វើទុក្ខធ្ងន់ ធ្វើឲ្យ ហត់ខ្លាំងក្មេងអាចរហូតទៅដល់ការប្រើខ្យល់ អុកស៊ីសែនជំនួយផងដែរ។
រោគសញ្ញានៃជំងឺរលាកទងសួតលើកុមារគឺ មួយថ្ងៃពីរថ្ងៃដំបូងដូចជំងឺផ្ដាសសាយ ឬរលាកបំពង់កលើកុមារអញ្ចឹងគឺក្មេងមាន ក្រដាស ក្អក ក្ដៅខ្លួនតិចៗ ។ ប៉ុន្តែនៅពេលឈឺបានរយះពេល៣ថ្ងៃឡើងទៅក្មេងចាប់ផ្ដើមក្ដៅខ្លួនខ្លាំងហើយក្អកកាន់តែខ្លាំងហើយហត់ៗផងដែរ។
អាការ:បន្ថែមទៀតក៏អាចធ្វើឲ្យកុមារមានដង្ហើមញាប់។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេគឺអាចនឹងធ្វើឲ្យញ័រទ្រូង ផតសាច់ដុំចន្លោះឆ្អឹងជំនី។
ក្នុងករណីដែលអាណាព្យាបាលយកកូនមកមិនទាន់ពេលវេលា ក្មេងហត់ខ្លាំង ក្មេងស្វាយបបូរមាត់ អាចបណ្ដាលអោយកូនស្លាប់បាន។ជំងឺរលាកទងសួតកើតឡើងទៅលើកុមារតូចៗ ជាពិសេសក្រោមអាយុ២ឆ្នាំ។វិធីព្យាបាលគ្រូពេទ្យធ្វើការលាងច្រមុះក្មេងដោយប្រើសារ៉ូមប្រៃ បន្ថែមពីនេះឪពុកម្ដាយគួរតែយកចិត្តទុកដាក់លើកូនឲ្យបានច្រើនដើម្បីជៀសផុតពីជំងឺនានាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖