[វីដេអូ] Ep.73 ប្រធានបទ៖ ការចេញទឹកមាត់ច្រើនជ្រុល
ការចេញទឹកមាត់ច្រើនលើសកម្រិត គឺដោយសារការខូចខាតនូវក្រពេញទឹកមាត់ឬបញ្ហាសាច់ដុំដែលនៅជុំវិញមាត់និងបញ្ហាផ្នែកប្រព័ន្ធប្រសាទជុំវិញមាត់ផងដែរ។
ចំពោះការចេញមាត់ខុសប្រក្រតី គឺអាចសម្គាល់បានដោយបានបែងចែកជា ២ប្រភេទគឺ ការចេញទឹកមាត់លើសកម្រិត និងការចេញទឹកមាត់តិចជាងកម្រិតធម្មតា។
- ការចេញទឹកមាត់លើសកម្រិត៖ មានអាការៈពិបាកទប់ទឹកមាត់ និងការប្រស្រ័យទាក់ទង ពិបាកទំពារចំណីអាហារជាដើម។
- ការចេញការចេញទឹកមាត់តិចជាងកម្រិតធម្មតា៖ អាចទាក់ទងនឹងជំងឺពុកធ្មេញ និងបញ្ហារលាកផ្សេងៗ ពីព្រោះថានៅពេលដែលទឹកមាត់បានចេញតិចជាងកម្រិតធម្មតាអាចធ្វើឲ្យមានការស្ងួតមាត់ដែលងាយនឹងបង្កអោយមានបញ្ហាក្នុងមាត់ធ្ងរធ្ងរផងដែរ។
ចំពោះការចេញទឹកមាត់ច្រើនជ្រុលបណ្តាលមកពីមូលហេតុប្រព័ន្ធប្រសាទ២ប្រភេទ គឺ ការដឹងក្នុងមាត់ប្រសិនបើអ្នកជំងឺមានបញ្ហាខូចខាតការដឹងឬដែលហៅថាញាណនៅក្នុងមាត់ ពេលនោះអ្នកជំងឺមិនបានដឹងថាក្នុងមាត់មានទឹកមាត់នោះទេ អញ្ចឹងហើយធ្វើអោយទឹកមាត់បានហូរចេញក្រៅ។ និងប្រព័ន្ធប្រសាទមួយទៀតនោះគឺ ដែលធ្វើអោយសាច់ដុំមានចលនា នៅពេលដែលប្រព័ន្ធប្រសាទនេះខូចខាត។
ការចេញទឹកមាត់ច្រើនជ្រុល មានផលវិបាកដូចជា ពិបាកទំពារចំណីអាហារ រលាកផ្នែកខាងក្រោយនៃបំពង់ក និងការរលាកជាលិកាផ្សេងៗក្នុងមាត់ផងដែរ។
ដើម្បីឲ្យសុខភាពមាត់ធ្មេញមានសុខភាពល្អ អ្នកគួរព្យាយាមសម្អាតធ្មេញ ២ដងក្នុងមួយថ្ងៃ ឬដុសធ្មេញក្រោយពេលញុំាអាហាររួច និងឧស្សាហ៍មកត្រួតពិនិត្យមាត់ធ្មេញជារៀងរាល់៦ខែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖