[វីដេអូ] Ep. 140 ប្រធានបទ៖ ជំងឺរលាកផ្លូវដង្ហើម

ជំងឺរលាកផ្លូវដង្ហើម គឺកើតឡើងទៅលើផ្លូវដង្ហើមដែលដកដង្ហើមតាមច្រមុះរហូតទៅដល់សួត កើតឡើងបណ្តាលមកពីនៅពេលមានប្រតិកម្មអាលែ្លកហ្ស៊ី ឬកើតមកពីពពួកក្រុមមេរោគ បាត់តេរី ហៅថា ជំងឺរលាកផ្លូវដង្ហើម។

 
[វីដេអូ] Ep. 140 ប្រធានបទ៖ ជំងឺរលាកផ្លូវដង្ហើម

ផ្លូវដង្ហើមត្រូវបានបែងចែកជាពីរប្រភេទ៖

  • ផ្លូវដង្ហើមផ្នែកខាងលើ (រលាក​ច្រមុះ បំពង់​ក និង​ភ្នាស​រន្ធ​ឆ្អឹង)
  • ផ្លូវដង្ហើមផ្នែកខាងក្រោម (ទង​សួត និង​សួត)

មេរោគជ្រាបចូលកោសិកានៃ ផ្លូវដង្ហើមផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់យើងដែលជាមូលហេតុ បណ្តាលឲ្យកើតជំងឺរលាកផ្លូវដង្ហើម​ អាចមានច្រើនកត្តារួមផ្សំគ្នាអាចមកពីពពួកក្រុមមេរោគ បាក់តេរី វីរុសដែលអាចធ្វើអោយយើងមានបញ្ហារលាកផងដែរ។

រោគសញ្ញា

រោគសញ្ញារបស់ជំងឺរលាកផ្លូវដង្ហើមមានដូចជា៖

  • ពិបាកក្នុងដកដង្ហើម ( តឹងច្រមុះ )
  • ចំពោះកុមារមានឡើងពណ៌ស្វាយនៅលើដៃ មាត់
  • ​អស់កម្លាំងល្ហិតល្ហៃ ហត់ៗ

ជំងឺរលាកផ្លូវដង្ហើម អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ជាពិសេសកុមារតូចៗ។

កត្តាប្រឈម

ចំពោះអ្នកដែលមានជំងឺរលាកផ្លូវដង្ហើម ប្រឈមនឹងការពិបាកក្នុងការដកដង្ហើម ទៅណាមកណា​ត្រូវប្រុងប្រយ័ត្ន ត្រូវប្រើថ្នាំ ប្រើម៉ាស ត្រូវមានថ្នាំពេទ្យនៅជាមួយគ្រប់ពេល ដើម្បីត្រៀមជាប្រចាំ។ ដូច្នេះហើយទើបការរស់នៅពិបាកជាងមនុស្សធម្មតា បន្ទាប់មកបើអ្នកជំងឺជ្រើសរើសការព្យាបាលមិនបានត្រឹមត្រូវ គឺអាចប្រឈមមុខនឹងការបាត់បង់ជីវិតដោយសារការថប់ដង្ហើម។

រោគវិនិច្ឆ័យ

-ការពិនិត្យអ្នកជំងឺដោយស្ដាប់សួត សម្លេងសួតវានឹងប្រាប់ថារលាកនៅកន្លែងណា ​រលាកនៅថង់ខ្យល់ ឬរលាកនៅទងសួតតូចនិងធំ។

-ការពិនិត្យទៅលើសួតដោយការថតកាំរស្មី X

គួររម្លឹកថា របបអាហារសម្រាប់អ្នកដែលមានជំងឺរលាកផ្លូវដង្ហើម​ គឺត្រូវជៀសវាងញុំាអាហារប្រភេទណាដែលធ្វើអោយខ្លួនប្រតិកម្មអាល្លែកហ្ស៊ី ជៀសវាងកន្លែងដែលមានមនុស្សច្រើន និងប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត៕

សូមទស្សនាវីដេអូខាងក្រោម៖