គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ រកឃើញអ្នកឆ្លងថ្មីកូវីដ១៩ចំនួន ៤៨០នាក់ទៀត, ជាសះស្បើយ ៣៥០នាក់ ខណៈអ្នកស្លាប់មាន ០៥នាក់
បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ សូមជម្រាបថាមានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ៤៨០ករណី ខណ:មានករណីជាសះស្បើយចំនួន ៣៥០ករណី និងករណីស្លាប់ចំនួន ០៥នាក់ នៅក្នុងនោះករណីឆ្លងអ្នកដំណើរពីបរទេសចំនួន ១០នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ
-មានអ្នកឆ្លងសរុប= ២០,២២៣នាក់
-មានអ្នកជាសះស្បើយសរុប= ៨,១៧០នាក់
- សរុបអ្នកស្លាប់= ១៣១នាក់
ប្រភព: ក្រសួងសុខាភិបាល