[វីដេអូ] Ep. 88 គន្លឺះមានបុត្រដោយសុវត្ថិភាព និងសុខភាពល្អសម្រាប់មាតាមានជំងឺទឹកនោមផ្អែម

ស្រ្តីមានផ្ទៃពោះកើតជំងឺទឹកនោមផ្អែមប្រឈមមុខខ្លាំងទៅដល់ អាយុជីវិត ឬក៏អាយុជីវិតរបស់ទារកនៅក្នុងផ្ទៃទោះបីជាទារកត្រូវបានប្រសូត្រដោយសុវត្ថិភាពក៏ដោយក៏ស្ត្រីនិងទារកនៅតែអាចប្រឈមនឹងវិបត្តិផ្សេងៗនៅថ្ងៃខាងមុខផងដែរ។

 
[វីដេអូ] Ep. 88 គន្លឺះមានបុត្រដោយសុវត្ថិភាព និងសុខភាពល្អសម្រាប់មាតាមានជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមមានបីប្រភេទ៖

  1. ប្រភេទទី១ កើតទៅលើលក្មេងៗ ឬក៏មនុស្សពេញវ័យ ដែលតម្រូវឲ្យអ្នកជំងឺចាក់អាំងស៊ុយលីនអស់មួយជីវិត​។
  2. ប្រភេទទី២ កើតទៅលើអ្នកជំងឺមានវ័យកណ្តាល​ អាចមានអាយុចាប់ពី ៣៥ឆ្នាំទៅ​។
  3. ប្រភេទទី៣ កើតទៅលើស្រ្តីមានផ្ទៃពោះ ដែលពីមុនមកគាត់ពុំមានជំងឺទឹកនោមផ្អែមទេ ប៉ុន្តែនៅពេលពិនិត្យមើលសុខភាពមានជំងឺទឹកនោមផ្អែម។

រោគសញ្ញាជំងឺទឹកនោមផ្អែមនិងរោគវិនិច្ឆ័យកំឡុងពេលមានផ្ទៃពោះ៖

  • នោមញឹក
  • ឆាប់ស្រេកទឹក
  • អស់កម្លាំងខ្លាំង
  • ស្រវាំងភ្នែក
  • ប្រែប្រួលជាតិស្ករនៅក្នុងឈាមរបស់ស្រ្តីអាចមានកម្រិតជាតិស្ករខ្ពស់កំឡុងពេលពពោះ និងកម្រិតជាតិស្ករចុះនៅពេលសម្រាលរួច ដែលអាការៈនេះ​ ស្រ្តីមានផ្ទៃពោះពុំមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែស្ត្រីអាចដឹងតាមរយៈការពិនិត្យសុខភាពជាមួយគ្រូពេទ្យ។

របបអាហារ

  • គួរកាត់បន្ថយការបរិភោគអាហារច្រើនដូចជា បាយ នំបុ័ង ឬក៏ពពួកមើម ដូចជា ត្រាវ ដំឡូងផ្សេងៗ
  • កាត់បន្ថយផ្លែឈើដែលមានជាតិស្ករខ្ពស់ដូចជា ធូរេន សាវម៉ាវ ម្ឃុត ទឹកអំពៅ 

លំហាត់ប្រាណ៖ ស្រ្តីគួរតែធ្វើលំហាត់ប្រាណបន្តិចបន្តួចដើម្បីសម្រួលសម្ពាធឈាម និងសម្រួលចលនានៃរាងកាយ។បន្ថែមពីនេះស្រ្តីមានផ្ទៃពោះមិនគួរលើកវត្ថុធ្ងន់ៗ និងហាត់ប្រាណហួសកម្រិតនោះទេ។

ផលប៉ះពាល់នៃស្រ្តីពពោះស្របពេលមានជំងឺទឹកនោមផ្អែម

  1. ស្រ្តីជាមាតាអាចប្រឈមនឹងការលើសសម្ពាធឈាម ឬបញ្ហាជំងឺក្រឡាភ្លើងជាដើម។
  2. ទារកនៅក្នុងផ្ទៃអាចរលូត ស្លាប់នៅក្នុងពោះ ឬមួយកើតអត់គ្រប់ខែ​ កូនកើតមកមិនប្រក្រតីឬក៏មានគីឡូធំជ្រុល។ ម្យ៉ាងទៀតទារកប្រសូត្ររួចអាចប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺលើសសម្ពាធឈាមជាដើម។

គន្លឹះមានបុត្រដោយសុវត្ថិភាពកំឡុងពេលមានជំងឺទឹកនោមផ្អែម៖​

  1. គ្រប់គ្រងជាតិស្ករឲ្យបានល្អ៖ ស្ករមុនបាយ ស្ករក្រោយបាយ។
  2. ការហាត់ប្រាណឲ្យជាប្រចាំឬយ៉ាងតិចប្រាំថ្ងៃក្នុងមួយសប្តាហ៍។
  3. ការរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ BMI នៅចន្លោះពី ១៨.៥ទៅ ២៤.៩។
  4. កាត់បន្ថយការញុំាថ្នាំពី ព្រោះថ្នាំអាចប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃ ក្នុងករណីស្រ្តីជាម្តាយមានជំងឺនេះមុនពេលមានផ្ទៃពោះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

​​​​​​​