CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.69 ប្រធានបទ៖បញ្ហាស្ងួតរន្ធយោនី
ជាការពិតទៅរន្ធយោនីរបស់ស្រ្តីមានរន្ធបីខុសពីបុរស ហៅថារន្ធយោនី ឬក៏រន្ធដែលសម្រាលតាមធម្មជាតិពីស្បូន។ នៅពេលមានបញ្ហាស្ងួតរន្ធយោនីស្ត្រីភាគច្រើនតែងតែជួបបញ្ហាឈឺចាប់នៅពេលរួមភេទ។
រោគសញ្ញា
ជាទូទៅរោគសញ្ញានៃការស្ងួតនៅតំបន់ពិសេសឬរន្ធយោនីគឺអាចសង្កេតឃើញបាននៅពេលដែលរួមភេទឬរួមដំណេកជាមួយដៃគូ ព្រោះបើសិនជាមានភាពស្ងួតហើយយើងតែងតែឃើញថាមានការឈឺចាប់ខ្លាំងនៅកំឡុងពេលរួមភេទ និងពេលខ្លះអាចមានក្រហម របកៗថែមទៀតផង។
កត្តាបង្ក
ចំពោះស្ត្រីដែលមានអាយុច្រើន អស់អ័រម៉ូន អស់ការបញ្ចេញរដូវធ្វើឲ្យមានការចុះខ្សោយអ័រម៉ូន ជាហេតុធ្វើឲ្យមានការស្ងួតនៅតំបន់ពិសេស។ សម្រាប់ករណីដែលស្ត្រីកំពុងនៅវ័យពេញបន្តពូជហើយបានជួបនៅបញ្ហាស្ងួតរន្ធយោនី គឺអាចកើតឡើងដោយសារមកពីអ័រម៉ូនក្នុងខ្លួនរបស់គាត់មានការប្រែប្រួល ។
ការព្យាបាល
សូមបញ្ជាក់ថាបញ្ហាស្ងួតរន្ធយោនី 100%គឺអាចព្យាបាលបាន។ គ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ។ ចំណុចមួយដែលរកដំណោះស្រាយមិនបានគឺដោយសារកត្តាអ្នកជំងឺមិនបានមកពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ទៅលើបញ្ហាសុខភាពរបស់ខ្លួន។
ការការពារ
សូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ប្រកបដោយអនាម័យ ជាការការពារដ៏ល្អមួយ និងកែទម្លាប់មិនល្អមួយចំនួននៅកំឡុងពេលមករដូវ។ សូមព្យាយាមថែរក្សាសុខភាពឲ្យបានល្អ កាត់បន្ថយការប្រើប្រាស់ថ្នាំដែលគ្មានការណែនាំត្រឹមត្រូវ ជ្រៀសវាងប្រើប្រាស់ផលិតផលដែលមិនមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព៕
សូមទស្សនាវីដេអូខាងក្រោម៖