CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.49 ប្រធានបទ៖ ជំងឺត្អើកលើកុមារ
ជំងឺត្អើកលើកុមារ គឺមានសញ្ញាមួយដែលប៉ះពាល់នៃការកន្រ្តាក់សាច់ដុំសន្ទះទ្រូង នៅពេលដែលកន្រ្តាក់ធ្វើឲ្យមានខ្យល់ឡើងទៅលើដែលឮសូរត្អើកៗ។
ជំងឺត្អើកលើកុមារចែកចេញជា២យ៉ាង៖
- ត្អើករុំាំរៃ
- ត្អើកធម្មតា
មូលហេតុដែលបណ្តាលឲ្យត្អើតមានដូចជា ការពិសារភេសជ្ជ:ដែលមានជាតិកាបូនហៃដ្រូន ដោយសារមានបញ្ហាក្រពះពោះវៀន រលាកក្រពះ មានដុំអ្វីមួយនៅក្នុងពោះ។
ចំពោះមនុស្សធំវិញមូលហេតុនៃការត្អើតគឺបណ្តាលមកពីការញុំាគ្រឿងស្រវឹង មកពីបញ្ហាក្រះពោះវៀន។
ការត្អើកធម្មតាបណ្តាលមកពីការតឹងច្រមុះរបស់កុមារ នៅពេលតឹងច្រមុះក្មេងតែងតែដកដង្ហើមតាមមាត់អញ្ចឹងហើយធ្វើឲ្យក្មេងលេបខ្យល់អាចធ្វើឲ្យហើមពោះ។
ការត្អើករុំារៃបណ្តាលមកពីការប៉ះពាល់ផ្នែកខាងលើនៃសន្ទះទ្រូង ជួនកាលអាចមានដុំអ្វីមួយដែលប៉ះពាល់នៅបំពង់អាហារ និងមូលហេតុផ្សេងៗទៀតនៅផ្នែកខាងក្រោមក្នុងពោះអាចមានបញ្ហារលាកក្រពះ។
សូមជម្រាបថាការត្អើតធម្មតាមិនមានផលប៉ះពាល់អ្វីទេដល់កុមារ តែត្រូវចៀសពីសកម្មភាពខ្លាំងៗ ដូចជា លោតចុះឡើង និងឲ្យក្មេងលេងបញ្ចេញថាមពលច្រើន ក៏អាចធ្វើឲ្យត្អើកបានដែរ។ដូច្នេះឪពុកម្តាយ អាណាព្យាបាលគ្រប់រូបគួរតែយកចិត្តទុកដាក់ឲ្យកូនញុំាអាហារណាកុំឲ្យមានការប៉ះពាល់នឹងក្រពះពោះវៀនកូន និងឲ្យកូនញុំាទឹកឲ្យបានច្រើន៕
សូមទស្សនាវីដេអូខាងក្រោម ៖