[វីដេអូ]សុខភាពស្ត្រី និង សម្ភព | Ep.13 ប្រធានបទ ៖ ជំងឺស្វាយប្រមេះ
ជំងឺស្វាយប្រមេះ (Syphilis) ជាជំងឺមួយស្ថិតក្នុងអម្បូរនៃជំងឺកាមរោគ ដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះ Treponema Pallidum ឆ្លងតាមរយៈការរួមភេទ។
ជំងឺស្វាយប្រមេះ (Syphilis) ជាជំងឺមួយស្ថិតក្នុងអម្បូរនៃជំងឺកាមរោគ ដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះ Treponema Pallidum ឆ្លងតាមរយៈការរួមភេទ។
ជំងឺស្វាយប្រមេះ (Syphilis) មានរោគសញ្ញាដូចតទៅ៖
● ៩ ថ្ងៃទៅ ២១ ថ្ងៃដំបូងមានស្នាមរមាស់លើប្រដាប់ភេទ
● មានស្នាមរមាស់លើស្បែក
● ហូរទឹកបាយ(ទឹករងៃ)
● ក្តៅខ្លួន មានពងកន្ទួល
● ឈឺចាប់ពេលរួមដំណេក(ប្រដាប់ភេទ)។
ជំងឺនេះ ឆ្លងតាមរយៈការរួមភេទ និងភាគច្រើនបំផុត កើតឡើងនៅលើបុរសដែលស្រលាញ់ភេទដូចគ្នា ព្រោះនៅពេលរួមភេទ អាចបង្កឱ្យមានការដាច់រលាតចេញឈាម និងងាយឆ្លងរោគផ្សេងៗ។
បើតាមរយៈការសិក្សា ជំងឺនេះមិនឆ្លងតាមរយៈការប្រើប្រាស់សម្ភារៈរួមគ្នា ដូចជា កន្សែង បង្គន់ ឬការងូតទឹករួមគ្នានោះឡើយ។ ជាពិសេស បុរសនឹងបុរស(អាចឆ្លងរោគផ្សេងៗ ក្រៅពីស្វាយប្រមេះ) ចំពោះហានិភ័យនៃជំងឺស្វាយប្រមេះ នឹងងាយបង្កគ្រោះថ្នាក់ឱ្យយើងច្រើន និងរាលដាលដល់សរីរាង្គផ្សេងៗ ដូចជា៖ ខ្សោយតម្រងនោម ខូចខាតដល់ខួរក្បាល ធ្វើឱ្យភ្លេចភ្លាំង ខ្សោយបេះដូង។ល។
សូមជម្រាបថា បុរស និងស្ត្រីដែលបានព្យាបាលជំងឺនេះជាសះស្បើយរួចរាល់ហើយ ឱកាសក្នុងការមានកូន មានភាគរយខ្ពស់ជាងអ្នកដែលមិនបានព្យាបាលបានត្រឹមត្រូវ។ សូមបញ្ជាក់ផងដែរថា ជំងឺនេះ មិនអាចព្យាបាលដោយខ្លួនឯង ឬអាចជាសះស្បើយដោយឯកឯងបាននោះទេ គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសឱ្យបានទាន់ពេលវេលាវិញ ទើបជាការប្រសើរ៕
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖