រោគស្វាយ

បើគ្មានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលានោះទេ វាអាចបណ្ដាលឱ្យខូចសរីរាង្គផ្សេងៗ។

 
រោគស្វាយ

ខ្មែរ៖ រោគស្វាយ
អង់គ្លេស៖ Syphilis
បារាំង៖ Syphilis

ជំងឺកាមរោគម៉្យាងដែលបង្កឡើងដោយមេរោគឈ្មោះ Spirochète treponema pallidum de schaudinn។ ជំងឺនេះឆ្លងតាមការរួមភេទ និងពីម្ដាយទៅទារកក្នុងផ្ទៃ និងអាចវិវត្តពីស្រាលទៅធ្ងន់ ដែលមានបីដំណាក់កាល។  បើគ្មានការព្យាបាលត្រឹមត្រូវ  និងទាន់ពេលវេលានោះទេ  វាអាចបណ្ដាលឱ្យខូចសរីរាង្គដូចជា៖ បេះដូង ខួរក្បាល ឬតម្រងនោមជាដើម។