ថ្មីៗនេះ ប្រជាជនម៉ិកស៊ិកូចេញមុខគាំទ្រ និងការពារលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតនៅខែមិថុនា

កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅទីក្រុងម៉ិកស៊ិក ដើម្បីគាំទ្រដល់អាជ្ញាធរជាតិរៀបចំការបោះឆ្នោតរបស់ប្រទេស ចេញមុខចោទប្រកាន់ លោកប្រធានាធិបតី Andres Manuel Lopez Obrador ដែលជិតផុតអាណត្តិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន REUTERS ។

 
ថ្មីៗនេះ ប្រជាជនម៉ិកស៊ិកូចេញមុខគាំទ្រ និងការពារលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតនៅខែមិថុនា

បើយោងតាមរយៈសារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា មានមនុស្សប្រមាណជាង ៧០០,០០០ នាក់បានដើរដង្ហែក្បួនធ្វើបាតុកម្ម ប្រឆាំងនឹងលោក Lopez Obrador ដែលជារដ្ឋាភិបាលជិតផុតអាណត្តិ។ ក្រុមអ្នកតវ៉ាកាលពីថ្ងៃអាទិត្យបានចោទប្រកាន់លោក Lopez Obrador ពីការជ្រៀតជ្រែកក្នុងការប៉ុនប៉ងប្រមូលផ្តុំអំណាចនៅក្នុងដៃ និងការកាន់កាប់រដ្ឋាភិបាលដោយគណបក្សរបស់លោក ទោះបីជាលោក Lopez Obrador បាននិយាយថាលោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតក៏ដោយ។

សូមជម្រាបថា ក្រុមបាតុករក៏បានប្រើការតវ៉ាដើម្បីនិយាយប្រឆាំងនឹងចំណុចសំខាន់ផ្សេងៗទៀតនៃរដ្ឋាភិបាលរបស់លោក Lopez Obrador និងចោទប្រកាន់ថាជាការបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សា និងការទំនុកបម្រុងសង្គម៕

 

ប្រភព៖ Reuters